Connect with us

កំសាន្ត

អុញនោះ!! បែកធ្លាយមូលហេុតពិតមួយដែល នាយ ព្រែក ភ្ជាប់ពាក្យយូរហើយតែមិនព្រមចូលរោងការក៌ព្រោះតែ….

Published

on

អុញនោះ!! បែកធ្លាយមូលហេុតពិតមួយដែល នាយ ព្រែក ភ្ជាប់ពាក្យយូរហើយតែមិនព្រមចូលរោងការក៌ព្រោះតែ….

ប្រិយមិត្តបានដឹងរួចហើយ ពិធីករ ដែលពូកែកំប្លែងមិនចេះរីងស្ងួត គឺនាយ ព្រែក ។ យ៉ាណាមិញ ទោះបីជាមិនទាន់ដល់ពេលវេលាចូលរោងជ័យរៀបការយ៉ាងណាក្តី តែអតីតតារាកំប្លែង និងពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក និងគូដណ្តឹងតែងតែមើលថែ ការពារគ្នា បង្ហាញភាពផ្អែមល្ហែមជាមួយ គ្នាជានិច្ច ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនរំភើបចិត្តយ៉ាងខ្លាំងតារាកំប្លែង និងពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក ចាប់តាំងពីមួយគូដណ្ដឹងមករហូតមកទល់នឹងពេលនេះ ហាក់មិនទាន់បង្ហើបពីគម្រោងរៀបការនៅឡើយទេ ខណៈសិល្បករល្បីៗជាច្រើនបានចូលរោងការបណ្តើរៗហើយផងនោះ។

ផ្ទុយទៅវិញ ទស្សនិកជនជាច្រើនបានដាក់មន្ទិលសង្ស័យថា ប្រហែលបានរៀបការស្ងាត់រួចហើយ ឬមួយក៏យ៉ាងណា? ភ្លាមនោះ នាយ ព្រែក ក៏បានចេញមុខមកបង្ហើបប្រាប់ថា លោកមិនទាន់រៀបការនោះទេ ព្រោះមូលហេតុលោកនៅរវល់កើបលុយពីសិល្បៈ និងជំនួញរបស់លោក យ៉ាងណាមិញបើសិនជាលោកមានគម្រោងថារៀបការនៅពេលណានោះ លោកក៏នឹងប្រាប់ឲ្យទស្សនិកជនគ្រប់គ្នាបានដឹង។

យ៉ាងណាមិញនាយព្រែក ជាតារាកំប្លែង និងជាពិធិករមួយរូប ដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងពីប្រិយមិត្តទស្សនិកជន ចាប់តាំងពីលោលប្រឡូកចូលក្នុងវិស័យសិល្បៈក្នុងវ័យកុមារភាព រហូតមកដល់បច្ចុប្បន្ន លោកក៏នៅតែមានទីផ្សារសិល្បៈខ្លាំង។ ទាំងនោះក៏ព្រោះតែ តារាប្រុសដួងនេះ មានសមត្ថភាព និងទេពកោសល្យ ទើបមានទស្សនិកជន រួមផ្សំទាំងការចេះឲ្យតម្លៃការងារ និងគោរពអ្នករួមអាជីពផងនោះ កាន់តែធ្វើឲ្យលោកមានអ្នកស្រលាញ់ និងចូលចិត្តច្រើនឡើងផងដែរ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *