មានអីពិសេសបានលាក់មុខប្តីចឹង! កូនពេជ្រ​ ​សេ​រី​រ័ត្ន​ សុទ្ធតែរៀនឆ្លាតៗ ​តែទាស់ត្រង់ថា មិនបង្ហាញមុខ​​ឪពុក​!​ ​

មានអីពិសេសបានលាក់មុខប្តីចឹង! កូនពេជ្រ​ ​សេ​រី​រ័ត្ន​ សុទ្ធតែរៀនឆ្លាតៗ ​តែទាស់ត្រង់ថា មិនបង្ហាញមុខ​​ឪពុក​!​ ​

​ទោះបីជា​មិនបាន​រៀបការ​តាម​ប្រពៃណី​ខ្មែរ​ក៏​ពិតមែន តែ​ពិធី​ការិនី​ ​ពេជ្រ​ ​សេ​រី​រ័ត្ន​ ​ហាក់​រីករាយ ​និង ​ជីវិត​ ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តី​សុខ​ជាមួយ​កូនប្រុស​ស្រី​របស់​ខ្លួន​ ។​ ​រហូតមកដល់​ពេលនេះ​ ពិធី​ការិនី​រូប​នេះ​ នៅតែ​ព្យាយាម​បិទបាំង​មុខមាត់​ឪពុក​របស់​កូន​ទាំងពីរ​របស់​ខ្លួន​ ​។​ ​

​ទោះបីជាមានការ​មមាញឹក​នៅក្នុង​ការងារ​សិល្បៈ​ក៏​ពិតមែន​ ​តែ​ ​ពេជ្រ​ សេ​រី​រ័ត្ន​​ ​នៅតែ​បំពេញ​តួនាទី​ជា​ម្តាយ​ដ៏​ល្អ​ ​។​ ​ជា​រឿយ​ៗ​នាង​តែង​ចំ​ណាយ​ពេល​ដើរ​លម្ហែជាមួយ​កូន​របស់​ខ្លួន​ ​ជាពិសេស​លើកទឹកចិត្ត​នៅពេល​ដែលកូនៗ​មានការ​សិក្សា​ល្អ​ ​។​ ​មានការ​និយាយ​ថា​ កូនប្រុស​ស្រី​របស់​ ​ពេជ្រ​ សេ​រី​រ័ត្ន​ ​ឆ្លា​តៗ​រៀន​ពូកែ​ និង ​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​ណាស់​ ​។​ ​រហូតមកដល់​ពេលនេះ​ ​ពេជ្រ​ ​សេ​រី​រ័ត្ន​ ​នៅតែ​ព្យាយាម​មិន​បង្ហាញមុខ​មាត់​គូ​ស្នេហ៍​របស់​ខ្លួន​ បើ​ទោះបីជា​មានការ​ចង់​ឃើញ​ពី​មហាជន​ក៏ដោយ​។​ ​អ្នកគាំទ្រ​ខ្លះទៀត​នៅតែ​ចង់​ឃើញ​ ​ពេជ្រ​ ​សេ​រី​រ័ត្ន​ ​បង្ហាញ​រាង​ក្នុង​ឈុត​សម្លៀកបំពាក់​កូនក្រមុំ​។​ ​

​ចុងក្រោយ​នេះ​ ​ពេជ្រ​ ​សេ​រី​រ័ត្ន​ ​ហាក់​មិនសូវ​មាន​សកម្មភាព​ការងារ​លេចធ្លោ​ដូចមុន​ឡើយ​ ​ប៉ុន្តែ​ថ្មី​ៗ​ ​នេះ​ពិធី​ការិនី​រូប​នេះ ​ទើប​នឹង​បាន​រួមការ​ងារ​ជាលើកដំបូង ​នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មខុនដូរមួយកន្លែងរបស់អ្នកឧកញ៉ា គិត ម៉េង ជាមួយ​តារា​សម្តែង​សិង្ហបុរី​ជា​តួអង្គ​ប្រុស​ក្នុង​ ​រឿង​ ​«ឥន្រ្ទី​ទេព​បក្សី​ស្នេហ៍​» ​ដែល​មានឈ្មោះ​ថា​ ​យ៉ាង​គួ​ ​ដែល​នាង​ប្រាប់​ថា ​រីករាយ​ជា​ខ្លាំង​សម្រាប់​ការងារ​មួយ​នេះ​ ​៕​ ​

Leave a Reply

Your email address will not be published. Required fields are marked *