រាស្ត្រខ្មែរសប្បាយចិត្តណាស់! កំពង់សោមកំពុងវិលទៅរកភាពដើម.. ឯកឧត្តម គួច ចំរើន នឹងរៀបចំ « យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង » នៅថ្ងៃស្អែកនេះ!

រាស្ត្រខ្មែរសប្បាយចិត្តណាស់! កំពង់សោមកំពុងវិលទៅរកភាពដើម.. ឯកឧត្តម គួច ចំរើន នឹងរៀបចំ « យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង » នៅថ្ងៃស្អែកនេះ!

ខេត្តព្រះសីហនុ៖ លោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជនទាំងអង្គភាពរដ្ឋ និងវិសយ័ឯកជន ចូលរួមសំអាតអនាមយ័បរិស្ថានក្នុងក្រុងព្រះសីហនុ នៅថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ចាប់ម៉ោង៧និង៣០នាទីព្រឹក ដែលរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំ « យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង » ដើម្បីប្រមូល បោសសម្អាតកាកសំណល់ សំរាមដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល។

ក្នុងនោះ អាជ្ញាធរក៏បានបង្ហាញពីទីតាំងដែលត្រូវជួបជុំគ្នារួមមាន៖

គោលដៅទី១ ៖ ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ)

គោលដៅទី២ ៖ ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ

គោលដៅទី៣ ៖ ជួបជុំគ្នានៅសួនច្បារមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត)

គោលដៅទី៤ ៖ ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ ៕

ប្រភព៖ https://tvfb.news/article/23607%E1%9E%80%E1%9F%86%E1%9E%96%E1%9E%84%E1%9F%8B%E1%9E%9F%E1%9F%84%E1%9E%98%E1%9E%80%E1%9F%86%E1%9E%96%E1%9E%BB%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%9B%E1%9E%91%E1%9F%85%E1%9E%9A%E1%9E%80%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%8A%E1%9E%BE%E1%9E%98?fbclid=IwAR1QFS9Hxy5LX4t7UqJkYx8Id6AujPjqARRUC3xOI_fkrXkCveb8U3HocyE

Leave a Reply

Your email address will not be published. Required fields are marked *