នោះវីវរហើយថាមែនៗ! ព្រះ​តេជគុណ តាក់ស៊ីធ្វើកិច្ចសន្យា ឈប់ទេសនា និងសម្ដែងធម៌ មួយរយៈ ក្រោយរងការរិះគន់វីដេអូទេសនាកំប្លុកកំប្លែងតាមបណ្តាញសង្គម (មានវីដេអូ)

កំសាន្ត

នោះវីវរហើយថាមែនៗ! ព្រះតេជគុណ តាក់ស៊ីធ្វើកិច្ចសន្យា ឈប់ទេសនា និងសម្ដែងធម៌ មួយរយៈ ក្រោយរងការរិះគន់វីដេអូទេសនាកំប្លុកកំប្លែងតាមបណ្តាញសង្គម (មានវីដេអូ)

ព្រះតេជគុណ ប៉ុល សារឿង ហៅតាក់ស៊ី បច្ចុប្បន្នគង់នៅវត្តថ្មីដងទង់ ឃុំប្រាំបីមុម ស្រុកថ្កង ខេត្តកំពង់ស្ពឺ បានធ្វើកិច្ចសន្យាចំពោះមុខព្រះមេគុណខេត្តកំពង់ស្ពឺ និងព្រះសង្ឃគប់ឋានានុក្រម ព្រមទាំងប្រធានមន្ទីរធម្មការខេត្ត ដោយបានធ្វើកិច្ចសន្យា ដោយព្រះតេជគុណឈប់ទេសនាមួយរយៈពេល, ឈប់សម្តែងធម៌ទេសនាដែលមានកាយវិកាមិនសមជាសមណៈ ឬសម្លេងដូចអ្នកកំប្លែង និងចុងក្រោយ រហូតដល់ព្រះតេជគុណបួសបានយូរគួរសម និងរៀនធម៌វិន័យរបស់ព្រះពុទ្ធសាសនាបានច្រើន កិច្ចសន្យានេះបានធ្វើឡើងកាលពីម្សិលមិញនេះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

គូររំលឹកផងដែរ កាលពីពេលថ្មីៗនេះ ក្រោយលេចចេញវីដេអូតាមរយៈបណ្តាញសង្គមហ្វេសបុក ស្តីពីអតីតតារាកំប្លែង បច្ចុប្បន្នសាងផ្នួសបួសជាព្រះសង្ឃ ព្រះតេជគុណ តាក់ស៊ី បានសម្តែងធម៌ទេសនាក្រោយពីបួសបានប៉ុន្មានថ្ងៃក្នុងកម្មវិធីបុណ្យមួយ ក្នុងនោះផងដែរការទេសនាលើកដំបូង ក៏បានបង្កប់នូវសម្តីកាយវិការពាក្យសម្តីកំប្លុកកំប្លែង បានធ្វើឲ្យយាយតា និងអ្នកចូលរួមសើចសប្បាយ ប៉ុន្តែទទួលបានការរិះគន់ពីមហាជនមួយចំនួនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *