ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសាខាសភាពាណិជ្ជកម្ម ខេត្តសុីឈួនប្រទេសចិន ប្រចាំខេត្តព្រះសីហនុ!!

ព័ត៌មានសន្តិសុខ និងសង្គម

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសាខាសភាពាណិជ្ជកម្ម ខេត្តសុីឈួនប្រទេសចិន ប្រចាំខេត្តព្រះសីហនុ!!

ខេត្តព្រះស៊ីហនុ៖ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩តាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានឲ្យដឹងថា៖ “ខេត្តព្រះសីហនុ៖ នៅល្ងាច ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសាខាសភាពាណិជ្ជកម្ម ខេត្តសុីឈួនប្រទេសចិន ប្រចាំខេត្តព្រះសីហនុ ដែលមានទីតាំងនៅក្នុងភូមិ៤ សង្កាត់លេខ4 ក្រុងព្រះសីហនុ។”

ហ្វេសប៊ុកដដែលបន្តរថា “ក្នុងនោះក៏មានវត្តមានលោកឧកញ៉ា ជា សឿន អនុប្រធាន អចិន្ត្រៃយ៍ នៃសមាគមសម្ពន្ធ័ខ្មែរ ចិនប្រចាំកម្ពុជា និងវត្តមាន លោក វួយ ហុងប៉ ប្រធានសាខាសភាពាណិជ្ជកម្ម ខេត្តសុីឈួន ប្រចាំខេត្តព្រះសីហនុ។”

ហ្វេសប៊ុកដដែលបន្តរទៀតថា “ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត មានប្រសាសន៍អបអរសាទរ ចំពោះការបង្កើតសាខាសភាពាណិជ្ជកម្មរបស់ ខេត្តសុីឈួនប្រទេសចិន ប្រចាំនៅខេត្តព្រះសីហនុ ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម និងវិនិយោគពី ខេត្តសុីឈួន មកកាន់ ខេត្តព្រះសីហនុ និងរួមចំណែកបន្ថែមទៀត ដល់ដំណើរការអភិវឌ្ឍ ខេត្តព្រះសីហនុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ៕”៕

Leave a Reply

Your email address will not be published. Required fields are marked *