ស្ទើរស្រក់ទឹកភ្នែកពេលលឺសួស វីសា៖ ថ្ងៃ10.07.2019 នេះជារូបថតដ៏សែនមានន័យដំបូងបំផុត នៃជីវិតរបស់ពួកខ្ញុំ រូបថត Pre Wedding នៅទឹកដីអង្គរ ខេត្តសៀមរាប

ស្ទើរស្រក់ទឹកភ្នែកពេលលឺសួស វីសា៖ ថ្ងៃ10.07.2019 នេះជារូបថតដ៏សែនមានន័យដំបូងបំផុត នៃជីវិតរបស់ពួកខ្ញុំ រូបថត Pre Wedding នៅទឹកដីអង្គរ ខេត្តសៀមរាប

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ តារាចម្រៀងស្រស់ស្អាតប្រចាំផលិតកម្មរស្មីហង្សមាស បានបង្ហោះរូបភាព និងសារខ្លីមួយ ក្នុងថ្ងៃពិសេសរ​បស់ខ្លួន ដោយប្រាប់ឲ្យដឹងថា “ថ្ងៃ10.07.2019 នេះជារូបថតដ៏សែនមានន័យដំបូងបំផុតនៃជីវិតរបស់ពួកខ្ញុំ រូបថត Pre Wedding នៅទឹកដីអង្គរ ខេត្តសៀមរាប នៅមានរូបជាច្រេីនទៀតដែលយេីងនឹងបង្ហាញជាបន្តបន្ទាប់ ព្រោះស្អែកយេីងនៅថតពេញមួយថ្ងៃទៀត “។

ក្រោយពីឃើញសារ និងរូបភាព Pre Wedding នេះហើយ បានធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់ថា “ស្អាតណាស់អូន”, “សូមអបអរសាទរ”, “ជូនពរអោយស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួនណាប្អូន” ហើយក៏នៅមាន comment សរសើរជាច្រើនទៀត ដែលមិនអាចលើកមករៀបរាប់អស់។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សួស វីសា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយ លោក ប៊ុនថុល ប៊ុនថង (Tommy) ដោយមានការពេញចិត្ត ពេញថ្លើមគ្នាទៅវិញទៅមក។ ក្នុងនោះ គេក៏បានឃើញវត្តមានអ្នកសិល្បៈមួយចំនួន ក៏បានទៅចូលរួមក្នុងពិធីភ្ជាប់ពាក្យនេះផងដែរ ព្រមទាំងមានពាក្យជូនពរ និងអបអរសាទរ អ្នកទាំងពីរថែមទៀតផង៕

 

Leave a Reply

Your email address will not be published. Required fields are marked *