អាសូរណាស់ស៊ែរម្នាក់មួយផង! ក្រោយទៅពិនិត្យនៅប្រទេសថៃរួច ឃីម ឌីម៉ា ត្រូវបានគេរកឃើញ​ជំងឺ​ធ្ងន់​ចំនួន​​ ៣ប្រភេទ​ មានដូចជា ​ដាច់​សរសៃពួរ​ក្បាលជង្គង់​​ ដុះ​សាច់ដុំ​កំភួនជើង និង​ ប្រេះ​ឆ្អឹង​ស្មងជើង ពេលនេះកំពុងត្រូវការជំនួយជាខ្លាំង

ព័ត៌មានសន្តិសុខ និងសង្គម

អាសូរណាស់ស៊ែរម្នាក់មួយផង! ក្រោយទៅពិនិត្យនៅប្រទេសថៃរួច ឃីម ឌីម៉ា ត្រូវបានគេរកឃើញ​ជំងឺ​ធ្ងន់​ចំនួន​​ ៣ប្រភេទ​ មានដូចជា ​ដាច់​សរសៃពួរ​ក្បាលជង្គង់​​ ដុះ​សាច់ដុំ​កំភួនជើង និង​ ប្រេះ​ឆ្អឹង​ស្មងជើង ពេលនេះកំពុងត្រូវការជំនួយជាខ្លាំង

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកក្កដា ឆ្នំា ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់ “Aiy Somoun – អៃ សំអូន” បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “សូមបងប្អូនជួយ Share ដើម្បីស្វែងរកជំនួយជួយម្ចាស់មេដាយមាសកីឡាករ ឃីម ឌីម៉ា យើងផង។ ក្រោយទៅពិនិត្យនៅប្រទេសថៃរួច ឃីម ឌីម៉ា ត្រូវបានរកឃើញ​ជំងឺ​ធ្ងន់​ចំនួន​​ 3 ប្រភេទ​មានដូចជា ​ដាច់​សរសៃពួរ​ក្បាលជង្គង់​​ ដុះ​សាច់ដុំ​កំភួនជើង និង​ ប្រេះ​ឆ្អឹង​ស្មងជើង ។

ឪពុក ឃីម ឌីម៉ា លោក ហេង ប៊ុនឃីម បាន​ប្រាប់ថា​៖ «​ក្រោយ​ពេល​ពិនិត្យ​រួច​ហើយ​ខាង​គ្រួសារ​បាន​សម្រេច​នាំ ឌីម៉ា វិល ត្រឡប់​ពី​ប្រទេស​ថៃ​ មក​ខ្មែរ​វិញ​សិន ដើម្បី​ស្វែងរក​ប្រាក់​ព្យាបាល​បន្ថែម ព្រោះ​តម្លៃ​ព្យាបាល​នៅ​ពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​គេ​យក​ថ្លៃ​ព្យាបាល​ 15000$ ខណៈដែលចាំទៅមើលមន្ទីពេទ្យមួយទៀតលឺ​ថា មាន​តម្លៃ​ព្យាបាល​ប្រហែល​ 5000$ ទៅ​ 7000$»​។

ក្នុងនោះដែលលោក ហេង ប៊ុនឃីម ក៏បានប្រមែប្រមូលប្រាក់ និង លក់ដី មួយកន្លែងផងដែរ ដើម្បីព្យាលបាល ឌីម៉ា ប៉ុន្តែប្រាក់នោះមិនទាន់គ្រប់គ្រាន់ថ្លៃព្យាបាល សាហ៊ុយ និង ថ្លៃហូបចុកផ្សេងៗនៅឡើយទេ ។ ដូច្នេះសូមបងប្អូន ឯកឧត្តម លោកឧកញ៉ាៗ ដែលមានចិត្តសប្បុរសធម៌ស្រលាញ់គុនខ្មែរ មេត្តាជួយកីឡាករខ្មែរយើងផង”៕

Leave a Reply

Your email address will not be published. Required fields are marked *