ស្ងាត់​ៗ​តួឯក​ប្រុស​ ​យ៉ាង​គួ​ ​មក​ស្រុកខ្មែរ​ ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ !​!

ថ្មីៗនេះគេបានឃើញតារាសម្តែងសិង្ហបុរី គឺលោក Christopher Lee ដែលអ្នកទស្សនាភាគច្រើនស្គាល់ថាជាតួអង្គប្រុស យ៉ាងគួ នៅក្នុងរឿង «ទេពឥន្រ្ទីបក្សីស្នេហ៍» កាលពីជិត ២០ ឆ្នាំមុន បានលេចមុខនៅក្នុងស្រុកខ្មែរ ។ ក្នុងនោះគេសង្កេតឃើញថាតារាសម្តែងប្រុសរូបនេះនៅតែមានរូបសម្រស់សង្ហាគ្រាន់តែមានវ័យចំណាស់ជងមុន ។

លោក Christopher Lee បានមកដល់ស្រុកខ្មែរកាលពីថ្ងៃទី ០៩ ព្រឹកមិញនេះ ។ ការមកដល់របស់តារាសម្តែងរូបនេះគឺក្នុងគោលបំណងថតឃោសនាពាណិជ្ជកម្មឱ្យគម្រោងខុនដូរ៉ូយ៉ាល់ផ្លាទីនឹម របស់អ្នកឧកញ៉ា គិត ម៉េង និង ក្រុមហ៊ុន ហុងហួត គ្រុបលីមីធីតមួយដែលមានទីតាំងនៅតំបន់ទួលគោកដោយចាប់ដៃគូជាមួយពិធីការិនី ពេជ្រ សេរីរត្ន័ ។

គេចាំបានថា តារាសម្តែងសិង្ហបុរីរូបនេះ មានអ្នកគាំទ្រនៅក្នុងស្រុកខ្មែរជាច្រើនដែលភាគច្រើនគេស្គាល់លោកនៅក្នុងរឿង «ទេពឥន្រ្ទីបក្សីស្នេហ៍» ដែលកាលណោះលោកសម្តែងជាតួអង្គប្រុសដែលមានឈ្មោះថា យ៉ាងគួ ដែលមានស្នេហាជាមួយតួស្រី ឈ្មោះថា ស៊ាវ ឡុងនី ។ រឿងភាគមួយនេះទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *