ស្ងាត់​ៗ​តួឯក​ប្រុស​ ​យ៉ាង​គួ​ ​មក​ស្រុកខ្មែរ​ ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ !​

​ថ្មី​ៗ​នេះ​គេ​បានឃើញ​តារា​សម្តែង​សិង្ហបុរី​ គឺ​លោក​ ​Christopher​ ​Lee​ ​ដែល​អ្នកទស្សនា​ភាគច្រើន​ស្គាល់​ថាជាតួអង្គប្រុស ​យ៉ាង​គួ នៅក្នុង​រឿង​ ​«ទេព​ឥន្រ្ទី​បក្សី​ស្នេហ៍»​ ​កាលពី​ជិត​ ​២០​ ​ឆ្នាំមុន​ ​បាន​លេចមុខ​នៅក្នុង​ស្រុក​ខ្មែរ​ ​។​ ​ក្នុង​នោះ​គេ​សង្កេតឃើញ​ថា​តារា​សម្តែង​ប្រុស​រូប​នេះ​នៅតែ​មាន​រូប​សម្រស់​សង្ហា​គ្រាន់តែមានវ័យចំណាស់ជងមុន ​។​

​លោក​ ​Christopher​ ​Lee​ ​បាន​មកដល់​ស្រុកខ្មែរ​កាលពី​ថ្ងៃទី​ ​០៩​ ​ព្រឹកមិញ​នេះ​ ។​ ​ការ​មកដល់​របស់​តារា​សម្តែង​រូប​នេះ​គឺ​ក្នុង​គោលបំណង​ថត​ឃោសនា​ពាណិជ្ជកម្ម​ឱ្យ​គម្រោង​ខុន​ដូរ៉ូយ៉ាល់ផ្លាទីនឹម របស់អ្នកឧកញ៉ា គិត ម៉េង និង ក្រុមហ៊ុន ហុងហួត គ្រុបលីមីធីត​មួយ​ដែល​មាន​ទីតាំងនៅ​តំបន់​ទួលគោក​​ដោយ​ចាប់ដៃ​គូ​ជាមួយ​ពិធី​ការិនី​ ពេជ្រ សេរីរត្ន័  ​។​

​​គេ​ចាំ​បាន​ថា​ ​តារា​សម្តែង​សិង្ហបុរី​រូប​នេះ ​មាន​អ្នកគាំទ្រ​នៅក្នុង​ស្រុកខ្មែរ​ជាច្រើន​ដែល​ភាគច្រើន​គេ​ស្គាល់​លោក​នៅក្នុង​រឿង​ «ទេព​ឥន្រ្ទី​បក្សី​ស្នេហ៍​» ​ដែល​កាលណោះ​លោក​សម្តែង​ជា​តួអង្គ​ប្រុស​ដែល​មានឈ្មោះ​ថា​ ​យ៉ាង​គួ​ ​ដែល​មាន​ស្នេហា​ជាមួយ​តួ​ស្រី​ ​ឈ្មោះថា​ ​ស៊ាវ​ ​ឡុ​ងនី​ ។ រឿងភាគមួយនេះទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ​ ៕​

Leave a Reply

Your email address will not be published. Required fields are marked *