ពិតជាកូនល្អខ្លាំងណាស់សូមសរសើរ ស្ងាត់ៗ អ្នកនាង ខ្ញុង ទិញឡានមួយគ្រឿង ជូនឪពុកជាទីស្រឡាញ់ ព្រមទាំងភ្ជាប់សារខ្លីមួយថា

កំសាន្ត

ពិតជាកូនល្អខ្លាំងណាស់សូមសរសើរ ស្ងាត់ៗ អ្នកនាង ខ្ញុង ទិញឡានមួយគ្រឿង ជូនឪពុកជាទីស្រឡាញ់ ព្រមទាំងភ្ជាប់សារខ្លីមួយថា

ពិតជាកូនល្អមែនសូមសរសើរ ស្ងាត់ៗ អ្នកនាង ខ្ញុង ទិញឡានមួយគ្រឿង ជូនឪពុកជាទីស្រឡាញ់ ព្រមទាំងភ្ជាប់សារខ្លីមួយថា… ទស្សនិកជនមួយចំនួនធំ ពិតស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងដែលកំពុងល្បីឈ្មោះជាខ្លាំង នៅក្នុងប្រទេសកម្ពុជា យើងគឺ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលមហាជនបានស្គាល់ច្បាស់ថាគាត់ នៅជាមួយក្រុមកំប្លែងរបស់នាយ ពាក់ មី ហើយតែងតែធ្វើឲ្យមហាជនផ្ទុះសំណើច សើចឡើងចុកពោះស្ទើរតែគ្រប់កម្មវិធី នេះក៏ដោយសារតែគាត់មាន ទេព្យកោសល្យខ្ពស់ ក្នុងការកំប្លុកកំប្លែង ជាពិសេសនោះគឺ សម្តីចាក់ទឹកមិនលិច របស់នាងតែម្តង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៩ តារាកំប្លែងរូបនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ក្រោយ អ្នកនាង ខ្ញុង បានទិញឡានមួយគ្រឿងជូនឪពុកជាទីស្រឡាញ់របស់ខ្លួន ព្រមទាំងបានភ្ជាប់សារដ៏មានន័យមួយថា៖

“វាមិនច្រើនទេបើប្រៀបធៀបទៅនឹងគុណបំណាច់ដ៏មហាធំធេងដែលលោកបានផ្តល់កំណើតអោយកូន កូនធ្លាប់សន្យាក្នុងចិត្តកូនរួចហើយថា ពេលដែលកូនរឹងដៃ រឹងជើង កូននឹងប្រើដៃជើងទាំងគូ របស់កូនដែលលោកបានផ្តល់អោយ អោយមានតំលៃបំផុត និងចិញ្ចឹមថែរក្សាប្អូនៗ ដូចដែលលោកធ្លាប់បីបាច់ថែក្សារកូនអញ្ចឹងដែរ។ សូមអោយប៉ាមានក្តីសុខចំរុងចំរឿន រកសុីមានបាន មានសុខភាពល្អ និងអាយុវែងដើម្បីឈរមើលពីភាពជោគជ័យ របស់កូនបន្តទៀតណាប៉ា។ ក្តីស្រលាញ់ចេញពីចិត្ត ព្រះរស់របស់កូន”៕

 

Leave a Reply

Your email address will not be published. Required fields are marked *