កប់! ពិតជា​ប្លែក​ ​គង់​ ​ចន័្ទ​ស្រីមុំ​ ​និង ​កូន​ស្រី​ម៉ូ​ ​ម៉ូ​ ​តុបតែង​ខ្លួន​ម៉ា​អេម​ សម្រាប់​ថ្ងៃខួបកំណើត​ល្ងាច​នេះ​!​ ​

កំសាន្ត

កប់! ពិតជា​ប្លែក​ ​គង់​ ​ចន័្ទ​ស្រីមុំ​ ​និង ​កូន​ស្រី​ម៉ូ​ ​ម៉ូ​ ​តុបតែង​ខ្លួន​ម៉ា​អេម​ សម្រាប់​ថ្ងៃខួបកំណើត​ល្ងាច​នេះ​!​ ​

សម្រាប់​ថ្ងៃទី​ ​០៨​ ​ខែកក្កដានេះ ​តារា​សម្តែង​ ​គង់​ ​ចន្ទ័​ស្រីមុំ​ ​និង ​កូនស្រី​ ​ម៉ូ​ ​ម៉ូ​ ​បាន​រៀបចំ​ខួបកំណើត​ដោយមាន​ការ​​អញ្ជើញ​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើនចូលរួម​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​នៅក្នុង​ឆ្នាំនេះ​ តារា​សម្តែង​រូប​នេះ​បាន​តុប​តែងខ្លួន​ជា​ ​Super​ ​Woman​ ​យ៉ាង​ស្រស់​ស្អាត​ ​។​ ​

​ឆ្នាំនេះ ​ក៏​មិន​ខុសពី​ឆ្នាំ​មុន​ៗ​ដែរ​ ​គង់​ ​ចន្ទ័​ស្រីមុំ​ ​បាន​រៀបចំ​ពិធី​ខួបកំណើត​សម្រាប់​ខ្លួន​យ៉ាង​រីករាយ ​និង​ ​អធិកអធម​ ​។​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​ មាន​លក្ខ​ណៈ​ប្លែក​ៗ​ និង ​កាន់តែ​ពិសេស ​ដោយ​ ​គង់​ ​ចន្ទ័​ស្រីមុំ​ ​បាន​ ​រៀបចំ​ពិធី​ខួបកំណើត​រួម​គ្នាជាមួយ​កូនស្រី​ ​គឹម​ ​សីហ៍​មរកត​ ​ហៅ​អូន​ ​ម៉ូ​ ​ម៉ូ​ ​ដែល​ពិធី​នេះ​នឹង​រៀបចំ​នៅ​ ​ល្ងាច​នេះ ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ​២​ ​ដោយមាន​ការ​អញ្ជើញ​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើនមកចូលរួមផងដែរ​ ​។​

​អ្វី​ដែល​កត់សម្គាល់​ សម្រាប់​ឆ្នាំនេះ​ ​គង់​ ​ចន្ទ័​ស្រីមុំ​ ​បាន​ត្រៀម​ការ​តុបតែង​ខ្លួន​យ៉ាង​ប្លែក ​ជា​ ​Super​ ​Hero​ ​ទាំង​គ្រួសារ​តែម្តង​ ​។​ ​ក្នុង​នោះ​ភ្ញៀវ​ជា​អ្នកចូលរួម​ ក៏​មានការ​តុបតែង​ខ្លួន​បែបនេះ​ដែរ​ ​។​ ​តាម​ ​រយៈ​រូប​ថ​ត​ខ្លះ​ៗ​ដែល​ ​គង់​ ​ចន្ទ័​ស្រីមុំ​ ​បង្ហាញ​នោះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ និង ​សរសើរ​ ​ដល់​តារា​សម្តែង​រូប​នេះ ​ដែល​ចេះ​នឹកឃើញ​ស្ទីល​តែងខ្លួន​បែបនេះ ​ដែល​មើលទៅ​ពិតជា​ប្លែក​ ​ដែលគេ​ទើបតែ​ឃើញ​ជាលើកដំបូង​។ អ្នកខ្លះបានលើកឡើងថា ពិតជាអ្នកម្តាយសម័យទំនើបមែន ៕

 

Leave a Reply

Your email address will not be published. Required fields are marked *