បេក្ខនារីដំបូងដែលធ្វើអោយកក្រើកថ្ងៃបើកឆាកX-Factor !បេក្ខនារីរូបនេះ ដាក់១បទ ឡើងកក្រើកឆាកម៉ង ក្នុង កម្មវិធី X Factor Cambodia កាលពីយប់មិញ (មានវីដេអូ)

កំសាន្ត

បេក្ខនារីដំបូងដែលធ្វើអោយកក្រើកថ្ងៃបើកឆាកX-Factor Cambodia កាលពីយប់មិញ (មានវីដេអូ)កាលពីយប់មិញនេះ នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៨ ទស្សនិចជនជាច្រើន មិនថាតែអ្នកទស្សនាផ្ទាល់ទេ មានក្តីរំភើប ភ្ញាក់ផ្អើល សប្បាយរីករាយជាខ្លាំង ជាមួយសមត្ថភាពសំឡេងរបស់បេក្ខជនបេក្ខនារី ដែលបានបង្ហាញខ្លួនក្នុង កម្មវិធី ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី ១។ ក្នុងនោះ បេក្ខជនបេក្ខនារី ភាគច្រើនពិតជាធ្វើបានល្អខ្លាំងណាស់ ។

ក្នុងនោះ មហាជនជាច្រើនមានការចាប់អារម្មណ៍ទៅលើ បេក្ខនារីម្នាក់ឈ្មោះ កែវ ច័ន្ទដាលីន អាយុ ១៩ ឆ្នាំ មកពីរាជធានាភ្នំពេញ បានបកស្រាយបទចម្រៀងមួយបទក្រោមចំណងជើងថា “I Have Nothing” ហើយក៏មានធ្វើឲ្យគណៈកម្មការទាំង៤នាក់ សឹងតែអង្គុយមិនជាប់ ព្រោះតែការចម្រៀងរបស់បេក្ខនារីរូបនេះ ជាពិសេសស្រែកបានខ្លាំងពីរោះ តែម្តង។ ដើម្បីជ្រាបកាន់តែច្បាស់ ថា បេក្ខនារីរូបនេះទទួលបាន “Yes” ប៉ុន្មានពីគណៈកម្មការ សូមទស្សនាទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *