ញាក់សាច់! គ្រាន់តែកាបូបនិងស្បែកជើងដែលគូរស្នេហ៌ ឆោម ចាន់ទិញអោយនៅឌូបៃនោះចំណាយអស់ច្រើនណាស់ទិញបានផ្ទះបុរី៣ល្វែង(វីដេអូ)

កំសាន្ត

ញាក់សាច់! គ្រាន់តែកាបូបនិងស្បែកជើងដែលគូរស្នេហ៌ ឆោម ចាន់ទិញអោយនៅឌូបៃនោះចំណាយអស់ច្រើនណាស់ទិញបានផ្ទះបុរី៣ល្វែង(វីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយ អ្នកនាង ចោមចាន់ ដែលជាបងស្រីបង្កើតរបស់តារាសម្ដែង ដេនី ខ្វាន់ នោះសព្វថ្ងៃនេះអ្នកនាង ពិតជាឡើងកូដ ខ្លំាងទៅលើមុខជំនួញជាពិសេសការលក់ផលិតថែរក្សាសម្រស់ មានដូចជា ឡេ និង គ្រឿងសំអាងមួយចំនួនទៀតផងដែល យ៉ាងណាមិញកាលពីថ្មីៗនេះអ្នកនាងមានដំនើរកំសាន្ត ទៅឌូបៃជាមួយគូរស្នេហ៌ជាជនបរទេសនោះ ឆ្លៀុតពេលទំនេរពីការងារបន្តិច តារាហ្វេសប៊ុករូបនេះ ក៏ត្រូវគូស្នេហ៍ ដឹកដៃដើរលេងដល់ទីក្រុងឌូបៃឯណោះ ដើម្បីលំហែខួរក្បាលពីការហត់នឿយ។

ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើល មិនត្រឹមតែ ដើរលេងកម្សាន្តប៉ុណ្ណោះទេ គូស្នេហ៍របស់អ្នកនាង ក៏បានជូននាង ទៅទិញកាបូបប៉ុន្មានកាបូប និងស្បែកជើង៣គូទៀតផង ដែលសរុបជាលុយអស់១២ម៉ឺនដុល្លារ។ក្នុងនោះនាងបានសរសេរថា «អរគុណសំរាប់ការ ទិញកាបូបថ្លៃៗនិងប្រ៊េនៗកប់ ខ្ញុំគ្មានលុយទិញកាបូបប្រ៊េនៗទេ ប៉ុន្តែខ្ញុំមានអ្នកទិញអោយទៅវិញ ពិតជាថ្លៃពិតមែន កាបូបLVមួយតំលៃ៣៣,០០០ដុល្លារ ហៃទិញទ្បេីង២កាបូប ស្បែកជេីងLVទុកគ្រាន់ដេីរលេងៗមួយគូ ១២០០ដុល្លារ ។

ទិញអោយទ្បេីង៣គូហេីយនៅកាបូបចាប់ពី៦ពាន់ ដុល្លារ ជាច្រេីនទៀត សរុបដេីរផ្សារថ្ងៃនេះមិនក្រោម១២មុឺនដុល្លារ គ្រាន់តែកាបូប និងស្បែកជេីង ..។ ឆ្លៀតថែមលុយទិញអោយទៀតឆូតវិសាកាតមិនអស់ចិត្ត!។

យ៉ាងណាមិញ រូបភាព និង សកម្មភាព ដែលគូស្នេហ៍របស់អ្នកនាង បានចំណាយលុយច្រើនសន្ធឹកសន្ធាប់ ទិញឲ្យនាង បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម មានការច្រណែនយ៉ាងខ្លាំង ដែលអ្នកនាង ពិតជាសំណាង ដែលមានគូស្នេហ៍ ទិញសុទ្ធតែរបស់ប្រ៊េនៗ និងទំនើបឲ្យយ៉ាងដូច្នេះ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

 

Leave a Reply

Your email address will not be published. Required fields are marked *