មិននឹកស្មានថា ប្ដូរទឹកដីទៅរស់នៅកាណាដាមួយរយៈ មាស សុខសោភា ប្លែកណាស់!

មួយរយៈ​មកហើយ​ដែល​កំពូល​តារាចម្រៀង មាស សុខ​សោភា បាន​លា​អ្នកគាំទ្រ​កម្ពុជា​ទៅ​ច្រៀង​នៅ​ប្រទេស​កាណាដា ដែល​តារាចម្រៀង​ដ៏​ល្បី​រូបនេះ ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​ទស្សនិកជន​ដែល​រស់នៅ​ទីនោះ​មិន​ដាច់​ពី​មាត់​ជាមួយនឹង​ទេពកោសល្យ និង ទឹកដម​សំឡេង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ​របស់​នាង ។​

​ផ្លាស់ប្ដូរ​ទឹកដី​ប្ដូរ​ទាំង​បរិយាកាស សម្រស់​របស់ មាស សុខ​សោភា ក៏បាន​ប្រែប្រួល​កាន់តែ​ស្រស់ស្អាត​ប្លែក​ជាង​មុន​ដែរ ខណៈ​រូបថត​ជាច្រើន​សន្លឹក​ដែល​កំពូល​តារាចម្រៀង​ស្រី​រូបនេះ បង្ហោះ​ជារឿយៗ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កន្លងមក ឃើញថា​ទទួលបាន​សុទ្ធតែ​ពាក្យពេចន៍​លើកសរសើរ​ទៅលើ​រូប​សម្រស់​ដែល​ស្អាត​ប្លែក​ជាង​មុន​របស់​នាង​សឹងតែ​គ្រប់​ម៉ាត់ ។​

​ជាក់ស្ដែង​រូបថត​ដែល មាស សុខ​សោភា បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ ធ្វើឱ្យ​អ្នកគាំទ្រ​លាន់មាត់​ថា​សម្រស់​នាង​ប្លែក​គួរឱ្យកត់សម្គាល់ ទាំង​រូបរាង មុខមាត់​ហាក់​កាន់តែ​ស្អាត និង ស្រស់ស្រាយ​ជាង​មុន ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here