អុញនោះ! ទើបតែចេញពីហង្សមាស់ ឥឡូវនៅសុខៗ ទេព្យ បូព្រឹក្ស ឈឺចូលពេទ្យទំាងយប់ធ្វើអោយ ដេវីត បារម្ភជាខ្លំាងរហូតដល់

កំសាន្ត

អុញនោះ! ទើបតែចេញពីហង្សមាស់ ឥឡូវនៅសុខៗ ទេព្យ បូព្រឹក្ស ឈឺចូលពេទ្យទំាងយប់ធ្វើអោយ ដេវីត បារម្ភជាខ្លំាងរហូតដល់

ប្រិយមិត្តពិតជបានដឹងរួចហើយ គូរស្នេហ៌របស់ កញ្ញា ទេព បូព្រឹក្ស គឺដេវីត ដែលមាន ប្រជាប្រិយភាពក្នុងបណ្តាញសង្គមនោះ យ៉ាងណាមិញ កញ្ញាទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត បានចាប់ដៃគ្នាសាងស្នេហ៍អស់ពេលជាច្រើនឆ្នាំមកហើយ។

រយៈពេលជាច្រើនឆ្នំា ឃើញថាគូស្នេហ៍មួយគូនេះ កាន់តែ មានភាពផ្អែមល្ហែមនិងផ្តល់សុភមង្គល ភាពកក់ក្តៅរវាងគ្នា កាន់តែខ្លាំងឡើង គួរឲ្យសរសើរបំផុត ដែលមិនថាមានរឿងអ្វីកើតឡើងពួកគេ នៅតែនៅជិតគ្នាជានិច្ច .យ៉ាងណាមិញពិតជាភ្ញាក់ផ្អើលជាខ្លំាងមែន ដោយកាលពីយប់មិញនេះ តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត បានបង្ហោះចែកចាយរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍សំណព្វចិត្តរបស់ខ្លួននោះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេទាំងពីរ កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យមួយកន្លែងទាំងយប់ ក្នុងរាជធានីភ្នំពេញ។

បើផ្អែកទៅលើការបង្ហោះនោះផងដែរ លោក ងួន ចាន់ដេវីត ដែលជាតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ ពុំបានបញ្ជាក់ឲ្យដឹងទេថា កញ្ញា ទេព បូព្រឹក្ស កំពុងតែមានជំងឺអ្វីនោះទេ។ ប៉ុន្តែបើមើលទៅទឹកមុខរបស់លោកវិញ គឺហាក់បង្ហាញពីការព្រួយបារម្ភទៅកាន់គូស្នេហ៍សំណព្វចិត្តរូបនេះជាខ្លាំង។យ៉ាងណាមិញ ក៏មានបណ្ដាអ្នកគាំទ្ររបស់ កញ្ញា ទេព បូព្រឹក្ស មួយចំនួនខ្លះ ក៏បានបញ្ចេញមតិ (Comment) បែបលេងសើចឌឺដងឲ្យពួកគេថា មកពីលេងហ្គេមដាច់យប់ពេកទើបចូលពេទ្យចឹង។ប៉ុន្តែមិនថាយ៉ាងណា គ្រប់គ្នាក៏បានជូនពរឲ្យនាង ឆាប់បានជាសះស្បើយពីជំងឺវិញផងដែរ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ  

Leave a Reply

Your email address will not be published. Required fields are marked *