រំភើបណាស់ អត់ខ្លាចសង្សារប្រចណ្ឌសោះ! គីមប៊ីលី Surprse ខួបកំណើត James Ma យ៉ាងរំភើប (វីដេអូ)

ថ្វីដ្បិតមិនមែនជាគូស្នេហ៍ ប៉ុន្ដែទំនាក់ទំនងរវាងតារាថៃ គីមប៊ីលី និង James Ma ស្និទ្ធស្នាលគ្នាដូចបងប្អូនបង្កើត ព្រោះតែអ្នកទាំងពីរស្ថិតនៅក្នុងប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ដូចគ្នា ហើយលើសពីនេះ ពួកគេក៏ធ្លាប់សម្ដែងខ្សែភាពយន្តជាមួយគ្នាច្រើនរឿងមកហើយដែរ ។

ថ្ងៃនេះជាថ្ងៃខួបកំណើតគម្រប់ ២៦ ឆ្នាំរបស់តារាសម្ដែងរូបសង្ហា James Ma ស្រាប់តែតារាស្រី គីមប៊ីលី បានកាន់នំខេកយ៉ាងស្រស់ស្អាត ព្រមជាមួយសំឡេងច្រៀងរីករាយថ្ងៃកំណើតដល់តារាប្រុសខាងនៅកន្លែងថតកុន ធ្វើឱ្យលោករំភើប ញញឹមញញែមរកបិតមាត់សឹងមិនជិត ។ កាយវិការស្និទ្ធស្នាល និង យកចិត្តទុកដាក់របស់តារាប្រុស-ស្រីថៃមួយគូនេះ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនលើកឡើងក្នុងន័យលេងសើចថា គីមប៊ីលី Surprise ខួបកំណើតឱ្យ James Ma បែបនេះមិនខ្លាច ម៉ាកព្រីន ដែលជាគូស្នេហ៍ប្រចណ្ឌសោះ ។

យ៉ាងណា ងាកទៅមើលទិដ្ឋភាព គីមប៊ីលី ពញ្ញាក់អារម្មណ៍ James Ma ក្នុងថ្ងៃកំណើត តើលោករំភើបចិត្តយ៉ាងណា ? បែបនេះ​មិន​ខ្លាច ម៉ាក​ព្រី​ន ដែលជា​គូស្នេហ៍​ប្រចណ្ឌ​សោះ ។​

LEAVE A REPLY

Please enter your comment!
Please enter your name here