ចូលរួមរំលែកទុក្ខផង!!! ប៉េអឹមរូបសង្ហារដែល តែងដឹកដៃក្មេងៗឆ្លងផ្លូវ ពេលនេះបានស្លាប់ហើយ!

ភ្នំពេញ៖ មហាជនស្ទើរតែមិនអាចទទួលយកបាន ខណៈកងរាជអាវុធហត្ថអនុសេនីយត្រី សុង ពិសី ដែលតែងដឹកដៃក្មេងៗសិស្សសាលាបឋមសិក្សាព្រែកលៀបឆ្លងផ្លូវស្ទើររាល់ថ្ងៃ បានទទូលមរណៈភាពត្រឹមមួយពព្រិចភ្នែក ក្រោយពីទំព័រ Hot News បានឲ្យដឹងដោយសំណេរថា «ដូចជាលឿនពេកហើយ ! ក្មួយសិស្សសាលាបឋមសិក្សាព្រែកលៀប ក៏ដូចអនុវិទ្យាល័យ វិទ្យាល័យព្រែកលៀបលេងបានឃើញមុខពូ ទៀតហើយ ពេលនេះឃ្លាតឆ្ងាយហើយគ្មានថ្ងៃត្រឡប់ទេ RIP (ចរាចរណ៍) តើអាម្មណ៏ពេលនេះអ្នកណាទទួលយកបាន»។

បន្ថែមលើនេះប្រភពដដែលក៏បន្តដោយសោកស្តាយអួលដើមកទៀតថា «សូមចូលរួមរំលែកទុក្ខជាមួយកងកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលបានបាត់បង់មន្ត្រីដ៏ល្អមួយយរូប… លាហើយក្មួយៗ ប្អូនៗ! លាគ្មានវិលវិញ…»។

ស្ថិតក្នុងការបាត់បង់គ្មានត្រលប់ចប់ការងារគ្រាក្មេងៗក៏ត្រូវអស់អ្នកជួយដឹកដៃម្នាក់ផងនោះ មហាជន និងអ្នកលេងបណ្តាញសង្គមបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពេញដោយទុក្ខសោកសៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here