ឡូយកប់! បើមានអ្នកគាំទ្រច្រើន ទូរទស្សន៍ថោន នឹងផលិតរឿង «F4 ខ្មែរ» ឆាប់ៗនេះ

F4 ជាខ្សែភាពយន្ដភាគរបស់ប្រទេសតៃវ៉ាន់ ដែលមានអ្នកគាំទ្រ ទស្សនារាប់លាននាក់ ល្បីល្បាញនៅជុំវិញពិភពលោកនាពេលកន្លងមក។ ជាពិសេស ខ្សែភាពយន្ដភាគដ៏មានប្រជាប្រិយភាពមួយនេះ ត្រូវបានបណ្ដាប្រទេសមួយចំនួនបាន ទិញសិទ្ធិនៅក្នុងការផលិតរួចមកហើយ។

យ៉ាងណាមិញកាលពីរសៀលថ្ងៃទី ៣ ខែកក្កដានេះ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញសារបង្ហោះរបស់ អ្នកដឹកនាំក្នុងផលិតកម្ម ថោន លោក Rith Omega បានបង្ហោះសារចែករំលែកពីចំណាប់អារម្មណ៍ក្នុងការផលិតខ្សែភាពយន្ដភាគ F4 ខ្មែរ ឆាប់ៗ ប្រសិនបើមានអ្នកគាំទ្រច្រើនចំពោះគម្រោងនៃការផលិតនេះ។

ខ្លឹមសារនៃសារបង្ហោះនោះ លោក ឃុន ធារិទ្ធ ដែលមានឈ្មោះហៅក្រៅថា Rith Omega បានសរសេររៀបរាប់ថា៖ «អាចទេ​ បេីចង់ធ្វេី F4 version ខ្មែរ​ ជារឿងភាគ​ ក្នុងទូរទស្សន៍ ​Town ដោយមានតួអង្គដូចជា នែប ព្រំរិទ្ធិកា ជាតួនាង សាន់ឆាយ, ហាយ ប៉ោហុង ជាតួ តាវ មីងសឺ, វី យ៉ារ៉ូ ជា គួ ចាលឺយ, ជា លាងឈែ ជា ស៊ីមីន និង មីជូ ជួយ Vote និង Share បេីសិនជាគាំទ្រ និងចង់អោយឃេីញរឿងភាគនេះកេីតឡេីងឆាប់ៗនេះ​ ដេីម្បីឆាប់បានទស្សនាទាំងអស់គ្នា»៕ ចំពោះប្រិយមិត្ត តើយល់យ៉ាងណាដែរ?

Television still: Meteor Garden II starring F4’s Jerry Yen, Vaness Wu, Ken Chu and Vic Chou star with Barbie Hsu (centre)

 

LEAVE A REPLY

Please enter your comment!
Please enter your name here