អាថ៌កំបាំងពិភពលោក! ឃ្លាំងទ្រព្យមហាសាលលាក់ទុកនៅក្រោមដីនៃរាជវាំងបុរាណចិន ៖ អាចទិញបានទ្វីបអឺរ៉ុបទាំងមូល (មានវីដេអូ)

មានមនុស្សតិចណាស់ដែលដឹងថា វត្ថុបុរាណត្រូវបានដាក់តាំងជាចំហនៅរាជវាំងបុរាណចិន (Zijincheng) គ្រាន់តែជាចំណែកមួយដ៏តិចតួចបំផុតនៃឃ្លាំងទ្រព្យមហាសាលលាក់ទុកនៅក្រោមដី ។

រាជវាំងបុរាណនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៤០៤ មានផ្ទៃក្រឡា ៧២០.០០០ ម៉ែត្រការ៉េ មានបន្ទប់ចំនួន ៩៩៩៩ ។ ទីនេះបានឆ្លងកាត់រជ្ជកាលមហាក្សត្រ ២៤ជំនាន់ ហើយមានវត្ថុដ៏មានតម្លៃចំនួន 1.680.000 ។ អាស្រ័យហេតុនេះមនុស្សជំនាន់ក្រោយដែលហ៊ានឲ្យតម្លៃថា វាអាចទិញបានទ្វីបអឺរ៉ុបទាំងមូលពុំមែនជាអំនួតហួសហេតុនោះទេ ។

អ្នកធ្លាប់ទស្សនានូវទីដាក់តាំងវត្ថុបុរាណបើកចំហនោះអាចសំឡឹងឃើញវត្ថុតែប៉ុន្មានពាន់ ពោលគឺប្រមាណតែ១% ក្នុងចំនួនវត្ថុបុរាណសរុប បន្សល់ទុកដោយស្តេច ២៤អង្គ ធ្លាប់គ្រងរាជ្យនៅទីនេះ ។

ដូច្នេះតើ ៩៩% ទៀត នៃឃ្លាំងទ្រព្យដ៏ធំសម្បើមនេះ កំពុងស្ថិតនៅទីណា? ។

ចម្លើយសម្រាប់សំណួរនេះគឺគ្មានអ្វីក្រៅពីវាកំពុងស្ថិតនៅក្រោមព្រះបរមរាជវាំង ហើយកំពុងត្រូវបានការពារយ៉ាងតឹងរឹងបំផុត ។

នៅក្នុងព្រះបរមរាជវាំងនេះ មានទ្រព្យមហាសាល ក្រុមអ្នកជំនាញការ ប្រវត្តិសាស្ត្រ បុរាណវិទូ សុទ្ធតែមានអំនះអំណាងពីវត្តមាននៃវត្ថុបុរាណជាកំណប់មហាសាលនោះ ហើយដែលគេប៉ាន់ស្មានថា តម្លៃរបស់វាអាចទិញបានទ្វីបអឺរ៉ុបទាំងមូល! ។

តើកំណប់មហាសាលនោះមានអ្វីខ្លះ?

ពែងស្រារបស់ព្រះមហាក្សត្រកាងឡុង ពែងស្រានេះធ្វើឡើងអំពីមាសក្នុងរជ្ជកាលមហាក្សត្រកាងឡុង ។ វាត្រូវបានស្តេចអង្គនេះបញ្ជាឲ្យផលិតឡើង នាឱកាសខួបគម្រប់ ៣០ព្រះវស្សារបស់ខ្លួន ។ ពែងនេះ មានកម្ពស់ ១២,៥ សង់ទីម៉ែត្រ វិជ្ជមាត្រ ៨ សង់ទីម៉ែត្រ ត្រូវបានចម្លាក់ដោយរចនាបថស្មុគស្មាញ និងមានបង្កប់ទៅដោយត្បូងថ្មមានតម្លៃច្រើនប្រភេទ ។

រាជនី ស៊ឺឈី សោយទិវង្គត ទ្រព្យសម្បត្តិមានតម្លៃដ៏ស្តុកស្តម្ភត្រូវបានបញ្ចុះជាមួយព្រះសព រាជនីសឺឈី ត្រូវបានប្រវត្តិសាស្ត្រកត់ត្រាទុកថា ជាស្តេចដែលចូលចិត្តប្រមែប្រមូលវត្ថុមានតម្លៃពីគ្រប់ទិសទី ក្នុងនោះគេបានកត់ត្រាទុកនូវត្បូងមានសម្បុរដូចផ្លែឪឡឹក ២គ្រាប់ធំ ដែលស្តេចអង្គនេះស្រឡាញ់បំផុត ហើយវាត្រូវបានអាមាត្រជិតស្និទ្ធ ៣រូប ជាអ្នកមើលថែ ។ ពេលសោយទិវង្គត មហាអាមាត្រសីវលីនជឺ បានយកត្បូង២ គ្រាប់នេះ រៀបនៅក្នុងព្រះបរមកោដ្ឋ រួចបញ្ចុះជាមួយរាជនីដ៏ល្បីល្បាញអង្គនេះ។

ទន្ទឹមនោះក៏នៅមានមួកក្ងោកដែលមានក្ងោក ៩ ហើយក្នុងក្ងោកនីមួយពាំក្នុងចំពុះនូវគ្រាប់ត្បូងមានតម្លៃ១គ្រាប់ ក្រៅពីនោះក៏នៅមានវត្ថុវិចិត្រសិល្បៈជាអាទិ៍ផ្ទាំងគំនូរបុរាណ ព្រះបដិមាករ សុទ្ធសឹងត្រូវបានផលិតពីមាសបង្កប់ទៅដោយត្បូងថ្មមានតម្លៃរាប់មិនអស់ រូបផ្ទាំងគំនូរដ៏ល្បីល្បាញមួយត្រូវបានដាក់តាំងបង្ហាញតាមអ្នកប្រវត្តិសាស្ត្រ ក្រៅពីវត្ថុបុរាណដ៏មានតម្លៃក្នុងរាជវាំងបច្ចុប្បន្ននេះក៏នៅមានរក្សាទុកឯកសារប្រវត្តិសាស្ត្រមានអាយុកាលយូរលង់ប្រមាណ 156.000 ក្នុងនោះមានផ្ទាំងគំនូរបុរាណ 53.000 ផ្ទាំងអក្សរបុរាណចិន 75.000 ផ្ទាំង និងគំរូអក្សរស្តេច និងមន្ត្រីល្បីៗប្រមាណ 28.000 ។

ក្រៅពីនោះក៏នៅមានវត្ថុធ្វើពីពកសឺឡែន ប្រមាណ 367.000 ។

នៅក្នុងកំណប់មហាសាលស្ថិតក្រោមព្រះបរមរាជវាំងនេះក៏មានរក្សាទុកវត្ថុបុរាណធ្វើពិស្ពាន់ច្រើនបំផុតលើពិភពលោក ដែលសរុបមានប្រមាណ ១៦.០០០ ។ ក្រៅពីនោះក៏នៅមានបុរាណវត្ថុធ្វើអំពីមាសប្រាក់ ១១.០០០ ម្រ័ក្សណ៍ខ្មុក ១៩.០០០ វត្ថុស្រោមផ្កាកាចា (enamel) ចំនួនជាង ៦.៦០០ វត្ថុសិល្បៈធ្វើដោយដៃ ១១.០០០ វត្ថុបុរាណសម្រាប់សែនព្រេននារជ្ជកាលម៉េង និងរជ្ជកាលថាង ៦.២០០ ។

ជ្រុងមួយតូចនៃសារៈមន្ទីរដាក់តាំងដោយចំហ

បើតាមតួលេខស្ថិតិផ្លូវការនោះទាំងវត្ថុដាក់តាំងក្នុងព្រះបរមរាជវាំង និងរក្សាទុកក្រោមដី មានប្រមាណ ១.៨០០.០០០ ។ ប៉ុន្តែក្នុង១ឆ្នាំៗ គេយកវត្ថុប្រមាណ ១០.០០០ប្រភេទប៉ុណ្ណោះមកដាក់តាំង ។ ដូច្នេះប្រសិនបើចង់ទស្សនាអស់ឃ្លាំងទ្រព្យទាំងមូលរបស់ព្រះបរមរាជវាំង នាក្រុងប៉េកាំង នោះមនុស្សម្នាក់ត្រូវប្រើពេលដល់ទៅ ១៨០ឆ្នាំឯណោះ…! ៕

LEAVE A REPLY

Please enter your comment!
Please enter your name here