មនុស្សឥលូវសាហាវម្ល៉េះ! ស្ត្រីម្នាក់ទាញកាំបិតកាប់មកលើកូនក្មេងអាយុទើប០២ឆ្នាំ របួសសុះសាច់..!

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយប្រើហិង្សាយកកាំបិតកាប់មកលើកុមារ និងបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៣ និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ទី១-ហ៊ុយ សុចាន់ ភេទប្រុស អាយុ០២ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកឪពុកម្ដាយ មានទីលំនៅភូមិ-ឃុំកើតហេតុ និងទី២-ខេន គា ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិ-ឃុំកើតហេតុ ចំណែកឯជនសង្ស័យមានឈ្មោះ ជួន សម័យ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែងមកស្នាក់នៅភូមិ-ឃុំកើតហេតុ (សតិមិនគ្រប់) ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ រស់ សារឿន ភេទប្រុស អាយុ៣៩ឆ្នាំ បាននាំឈ្មោះ ជួន សម័យ ដែលជាស្រីកំណាន់ចិត្តរបស់ខ្លួនមករួមរស់នៅជាមួយគ្នា រហូតដល់ថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង០០នាទីជនរងគ្រោះឈ្មោះខេន គា បានចេញទៅរកត្រី នៅបឹង ដែលស្ថិតនៅក្រោយភូមិកំពង់អុស រហូត

ដល់ម៉ោង១៣ និង៣០ នាទី ទើបបានត្រឡប់មកផ្ទះវិញយកត្រី ដែលរកបាននោះឲ្យប្រពន្ធខ្លួន និងបងប្អូនធ្វើ ភ្លាមនោះជនសង្ស័យខាងលើឃើញដូច្នេះបានយកកាំបិតមកជួយធ្វើត្រីដែរ ទន្ទឹមពេលនោះជនសង្ស័យបានយកកាំបិត ដែលកាន់នឹងដៃនោះ កាប់ចិញ្ច្រាំត្រីខ្ទេច និងកាន់កាំបិតទៅ ជន្លក្បាល បងប្អូនរបស់ជនរងគ្រោះ ឃើញដូច្នេះជនរងគ្រោះ និងបងប្អូនបាននាំគ្នាដើរចេញពីកន្លែងធ្វើត្រី ដែលនៅក្រោមផ្ទះ តែភ្លាមនោះដែរស្រាប់តែជនសង្ស័យ បានយកកាំបិតនោះ

រត់សំដៅទៅកាប់លើកូនក្មេងតូចឈ្មោះហ៊ុយ សុចាន់ ដែលកំពង់អង្គុយលេង ចំនួន៥កាំបិត ឃើញដូចនេះជនរងគ្រោះឈ្មោះខេន គា បានរត់ចូលទៅជួយក្មេងរងរបួស ស្រាប់តែជនសង្ស័យ បានយកកាំបិតនោះកាប់ទៅលើជនរងគ្រោះឈ្មោះខេន គា មួយកាំបិតចំស្មា បណ្តាលឲ្យរងរបួស ហូរឈាម ហើយក៏បានបីក្មេងរងគ្រោះនោះរត់ចេញពីកន្លែងកើតហេតុតែម្តង។

បន្ទាប់មកប្រជាពលរដ្ឋក៏បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ប្រគល់ជូនមកសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលកំពង់អុសតែម្តង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់គ្លីនិច ប្រាក់ សំអន ដើម្បីព្យាបាលរបួស រីឯជនសង្យ័យឈ្មោះជួន សម័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ (ដោយធ្វើការសាកសួរពុំកើតឡើយ) និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here