ស្អាតខ្លាំងណាស់! ៨ សន្លឹក​ពី​ ​នៅ​ ​សូ​នី​តា​ ​បង្ហាញ​ក្បាលពោះ​មុន​សម្រាល​ ឡើង​ស្អាត​ដូច​កូនក្រមុំ​!​ ​

កាន់តែ​កៀក​ដល់​ថ្ងៃ​សម្រាល​តារា​សម្តែង​រូប​ស្រស់​ ​នៅ​ ​សូ​នី​តា​ ​បាន​បង្ហាញ​រូបភាព​ប្រមាណ​ជា​ ​៨​ ​សន្លឹក​ដ៏​ស្រស់​ស្អាត​ក្នុង​សម្លៀកបំពាក់​សិច​ស៊ីបង្ហាញក្បាលពោះ​គួរ​ឱ្យ​ទាក់ទាញ​បែប​ស្រ្តី​មានផ្ទៃពោះ​ ។​ ​មានការ​សរសើរ​ ​ស្ទើរគ្រប់​គ្នាថា​ជិតដល់​ថ្ងៃ​សម្រាល​ទៅ​ហើយ​តែ​សម្រស់​ ​នៅ​ ​សូ​នី​តា​ ​នៅតែ​ស្អាត​ដូច​កូនក្រមុំ​តែម្តង​ ​។​

​​នៅសល់​ប្រមាណ​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​ ​នៅ​ ​សូ​នី​តា​ ​ដែល​ពេលនេះ​ឡើងងារ​ជា​ជំទាវ​តូច​នោះ​ ​និង​ក្លាយជា​ម្តាយ​របស់​គេ​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​មិន​ខុសពី​តារា​ដទៃ​ ​នៅ​ ​សូ​នី​តា​ ​បាន​ថតរូប​ភាព​ក្នុង​ ​ពេល​ដែល​ខ្លួន​កំពុង​ពរ​ពោះ​ជិត​សម្រាល​ទៅ​ហើយ​នោះ​បង្ហាញ​ដល់​អ្នកគាំទ្រ​ដែល​ធ្វើ​ឱ្យ​នារី​មិន​តិច​ទេ​ច្រណែន​សម្រស់​ស្រី​ស្អាត​រូប​នេះ​។​ ​ខ្លះ​និយាយ​ថា​មើលទៅ​ ​នៅ​ ​សូ​នី​តា​ ​ដូច​កូនក្រមុំ​តែម្តង​ទាក់ទាញ​ ​ខ្លាំង​ណាស់​ ​។​

​បើ​តាម​គម្រោង​ ​នៅ​ ​សូ​នី​តា​ ​ត្រៀម​ទៅ​សម្រាលកូន​ប្រុស​ទីមួយ​របស់​ខ្លួន​នៅ​ប្រទេស​ថៃ​ ​។​ ​ជា​រឿយ​ៗ​ ​នាង​តែង​ទៅ​ពិនិត្យ​សុខភាព​តាមកាល​កំណត់​របស់​គ្រូពេទ្យ​ ​។​ ​ដើម្បី​កំដរ​ការ​អផ្សុក​ ​នៅ​ ​សូ​នី​តា​ ​តែ​ ​ឡាយ​លក់​សម្លៀកបំពាក់​និង​ផលិត​នានា​តាម​អន​ឡាញ​ ។  

LEAVE A REPLY

Please enter your comment!
Please enter your name here