បើឃើញសូមជួយទិញផង!! លោកយាយ អាយុ៧៨ឆ្នាំ លក់បង្អែមតាមផ្លូវ និងមុខរោងចក្រ បានប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចឹមម្តាយអាយុ៩៨ឆ្នាំ និងត្រូវ…(មានវិដេអូ)!

ព័ត៌មានសន្តិសុខ និងសង្គម

បើឃើញសូមជួយទិញផង!! លោកយាយ អាយុ៧៨ឆ្នាំ លក់បង្អែមតាមផ្លូវ និងមុខរោងចក្រ បានប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចឹមម្តាយអាយុ៩៨ឆ្នាំ និងត្រូវ…(មានវិដេអូ)!

បើឃើញសូមជួយទិញផង!! លោកយាយ អាយុ៧៨ឆ្នាំ លក់បង្អែមតាមផ្លូវ និងមុខរោងចក្រ បានប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចឹមម្តាយអាយុ៩៨ឆ្នាំ និងត្រូវ…(មានវិដេអូ) នៅមុននេះបន្តិ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក Sola Khang ឬហៅថា លោក K01 ដែលបងប្អូនជាច្រើនបានស្គាល់រូបលោកតាមរយៈការជួយសង្គមនានា ។ នៅថ្ងៃនេះ លោកក៏បានបង្ហោះជីវិតរបស់លោកយាយម្នាក់ដែលគាត់មានអាយុ៧៨ឆ្នាំម្នាក់ កំពុងតែអូសកង់ ដើរលក់បង្អែមនៅមុខរោងចក្រ និងតាមផ្លូវ ដើម្បីចិញ្ចឹមម្តាយ ដែលលោកមានអាយុ៩៨ឆ្នាំ ផងដែរ។

នៅក្នុងវិដអូឃ្លីបរបស់លោក K01 បានសំភាសន៍ទៅកាន់លោកយាយ ដែលមើលទៅគាត់ពិតជាលំបាកខ្លាំងណាស់។ លោកយាយបានប្រាប់ថា រាល់ថ្ងៃនេះគាត់មានកូនម្នាក់ ហើយលោកយាយក៏មានចៅដែរ ៤ទៅ៥នាក់ និងមានចៅកំព្រា ២នាក់ រស់នៅជាមួយលោកយាយទាំងអស់។ រាល់ថ្ងៃលោកយាយរស់នៅភូមិវល្លិសរ ឃុំវល្លិសរ ខេត្តកំពង់ស្ពឺ លោកយាយរាល់ថ្ងៃ គាត់ទៅយកបង្អែម ពីគេមកលក់បន្ត បានប្រាក់បន្តិច ដើម្បីចិញ្ចឹមជីវិត ។

លោក KO1 ក៏បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា “បងប្អូនបើសិនជាបានជួបគាត់ ជួយគាត់ផងទៅ លោកយាយមានវ័យ 78ឆ្នាំត្រូវលក់នំចិញ្ចឹមម្តាយអាយុ98ឆ្នាំ ពិតជាអាណិតណាស់”។

ជាមួយគ្នានោះដែរ លោក k01 ក៏បានដកប្រាក់ផ្ទាល់ខ្លួនបន្តិចបន្តួច ដើម្បីជួនដល់លោកយាយផងដែរ៕

វីដេអូនៅខាងក្រេាម!!

 

Leave a Reply

Your email address will not be published. Required fields are marked *