Connect with us

កីឡា

រំភើបណាស់!កម្ពុជា​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ World Cup ហើយ​ក្រោយឈ្នះប៉ាគីស្ថានទាំងពីរជើង ៤-១….!!

Published

on

រំភើបណាស់!កម្ពុជាឡើងទៅវគ្គជម្រុះជុំទីពីរ World Cup ហើយក្រោយឈ្នះប៉ាគីស្ថានទាំងពីរជើង ៤-១….!!

រំភើបណាស់!កម្ពុជាឡើងទៅវគ្គជម្រុះជុំទីពីរ World Cup ហើយក្រោយឈ្នះប៉ាគីស្ថានទាំងពីរជើង ៤-១….!ក្រុមជម្រើសជាតិកម្ពុជា ទទួលបានកៅអីទៅកាន់វគ្គជម្រុះជុំទីពីរនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៩ ក្រោយបន្តយកប៉ាគីស្ថាន ២-១ នាជំនួបជើងទីពីរនៃវគ្គជម្រុះបឋម ដែលប្រព្រឹត្តទៅនៅកីឡដ្ឋាន Hamad bin Khalifa Stadium ក្រុងដូហា ប្រទេសកាតា ដែលប៉ាគីស្ថានយកធ្វើជាទឹកដី។ កម្ពុជាត្រូវឡើងបន្តជាមួយហ្គាម ម៉ុងហ្គោលី បង់ក្លាដែស ម៉ាឡេស៊ី និងស្រីលង្កា ជាមួយលទ្ធផលសរុបទាំងពីរជើងឈ្នះប៉ាគីស្ថាន ៤-១។

ជម្រើសជាតិកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), សេត រ៉ស៊ីប, សារ៉េត គ្រីយ៉ា, សឿយ វិសាល (ប្រធានក្រុម), ប្រាក់ មុនីឧត្តម, អ៊ន ចាន់ប៉ូលីន, គួច សុគម្ភៈ, សុះ ស៊ូហាណា, អ៊ុក សុវណ្ណ, ឆេង ម៉េង, កែវ សុខផេង។

ជម្រើសដំបូងប៉ាគីស្ថាន៖ Yousuf Butt (អ្នកចាំទី), Umar Hayat, Zesh Rehman, Rahis Nabi, Muhammad Riaz, Adnan Mohammad Yaqoob, Ali Uzair, Mehmood Khan, Yaqoob Butt, Ahmed Faheem, Hassan Bashir។

ប៉ាគីស្ថាន បាននាំមុខ ១-០ នៅនាទី១៧ ដែលជាការស៊ុតប៉ាណាល់ទីរបស់ខ្សែប្រយុទ្ធ Hassan Bashir ក្រោយពេលដែលខ្សែការពារ ឆេង ម៉េង យកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់។ នៅនាទី៦៤ កែវ សុខផេង បានស៊ុតបាល់បញ្ចូលទីតាមស្មើវិញសម្រាប់កម្ពុជា។ រឹង ប៊ុនហៀង បន្ថែមគ្រាប់ទីពីរសម្រាប់កម្ពុជានៅនាទី៨៩។

ជម្រើសជាតិកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), សេត រ៉ស៊ីប (សៀង ចន្ធា ៧៤), សារ៉េត គ្រីយ៉ា, សឿយ វិសាល (ប្រធានក្រុម), ប្រាក់ មុនីឧត្តម, អ៊ន ចាន់ប៉ូលីន, គួច សុគម្ភៈ, សុះ ស៊ូហាណា (ប៊ិន ធារី ៦៥), អ៊ុក សុវណ្ណ, ឆេង ម៉េង, កែវ សុខផេង (រឹង ប៊ុនហៀង ៨៤)។

ជម្រើសដំបូងប៉ាគីស្ថាន៖ Yousuf Butt (អ្នកចាំទី), Umar Hayat, Zesh Rehman, Rahis Nabi, Muhammad Riaz, Adnan Mohammad Yaqoob, Ali Uzair, Mehmood Khan, Yaqoob Butt, Ahmed Faheem, Hassan Bashir។

ដោយឡែកជំនួបផ្សេងទៀត ហ្គាមបានយកឈ្នះភ្ញៀវប៊ូតង់ ៥-០ ក្រោយចាញ់ ១-០ នៅជើងទីមួយ។ ម៉ុងហ្គោលី ទោះចាញ់ម្ចាស់ផ្ទះព្រុយណេ ២-១ ប៉ុន្តែពួកគេមានប្រៀបក្នុងលទ្ធផល ២-០ នៅក្នុងដី។ បង់ក្លាដែសទប់ត្រឹមស្មើ ១-១ នៅទឹកដីខ្លួន បន្ទាប់ពីបានយកឈ្នះ ១-០ នៅទឹកដីឡាវ។ ម៉ាឡេស៊ីបន្តយកឈ្នះម្ចាស់ផ្ទះទីម័រខាងកើត ៥-១ ក្រោយឈ្នះ ៧-១ នៅទឹកដីខ្លួន។ ដោយឡែកស្រីលង្កា ទោះបីជាពួកគេចាញ់ម៉ាកាវ ១-០ កាលពីជើងទីមួយក៏ដោយ ប៉ុន្តែពួកគេរង់ចាំការសម្រេចរបស់ FIFA ដើម្បីឲ្យពួកគេទៅកាន់វគ្គបន្ត ដោយសារម៉ាកាវ បោះបង់ការប្រកួតជើងទីពីរ ក្រោមហេតុផលព្រួយបារម្ភសុវត្ថិភាពក្រុមដែលលេងនៅទឹកដីស្រីលង្កា៕ប្រភព៖thmythmey

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *