Connect with us

កំសាន្ត

ស្មានថាចេះរកស៊ីតែមួយមុខ មានឯណាឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ចេះស្វីតណាស់ដែរ មើលរូប ១ សន្លឹកនេះក៏ដឹង !!

Published

on

ស្មានថាចេះរកស៊ីតែមួយមុខ មានឯណាឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ចេះស្វីតណាស់ដែរ មើលរូប ១ សន្លឹកនេះក៏ដឹង !!

នរណាៗ​ក៏​ដឹង​ដែរ​ថា លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា គឺជា​អ្នកជំនួញ​អចលនទ្រព្យ​វ័យក្មេង​ម្នាក់ ដែល​ពេលនេះ​អាច​និយាយថា​ការងារ និង មុខ​ជំនួញ​របស់លោកបាន​រីកដុះដាល​ដូច​ផ្សិត និង កំពុង​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់ ។​

​មិន​ត្រឹមតែ​ពូកែ​ក្នុង​មុខ​ជំនួញ​រកស៊ី​ប៉ុណ្ណោះ​ទេ លោក​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា ក៏​ចេះ​ផ្អែម​ណាស់ដែរ ជាក់ស្តែង​រូបថត​មួយ​សន្លឹក​របស់លោក​ដែល​ទើបបង្ហោះ​កាលពី​ថ្មី​ៗជាមួយ​ភរិយា​លោក​នោះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ។ ឃើញ​រូបថត​មួយ​សន្លឹក​របស់លោក​ឧក​ញ៉ា ឡេង ណា​វ៉ា​ត្រា និង ភរិយា​នោះ​ហើយ បានធ្វើឱ្យ​អ្នក​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​លាន់មាត់​ថា ស្មានថា​ចេះតែ​រកស៊ី​មួយ​មុខ មាន​ឯណា​លោក​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា ក៏​ចេះ​ស្វី​ត​ណាស់ដែរ ។​

​អាច​និយាយបានថា នេះ​ជា​រូបថត​កម្រ​មួយ​ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បានឃើញ ព្រោះ​កន្លងមក​លោក​ឧ​ញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា មិនដែល​បង្ហោះ​រូប​ស្វី​តៗ ផ្អែមល្ហែម​បែបនេះ​ឡើយ ។ អ្វីដែល​ចាប់អារម្មណ៍​ជាមួយ​រូបថត​មួយ​សន្លឹក​នោះ គឺលោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏បាន​សរសេរសារថា «​ជម្រើស​ល្អ​របស់​ប្រុសៗ ចង់​ថើប​គេ​មិនចាំបាច់​បង្ខំ បបួល​គេ​ថត​ទៅ​ចប់​រឿង​ហើយ (​សើច​…)» ៕

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *