Connect with us

កំសាន្ត

មិនមែន​​តួឯក​តែ​ ​ទឹម​ ​រដ្ឋា​ ​នៅតែ​ពេញចិត្ត ​!​ !

Published

on

មិនមែន​​តួឯក​តែ​ ​ទឹម​ ​រដ្ឋា​ ​នៅតែ​ពេញចិត្ត ​!​ !

ទឹម​ ​រដ្ឋា​ ​ទើបតែ​ថត​ចប់​រឿង​ភាគ​ថ្មី​មួយ​មិនបាន​ប៉ុន្មាន​ផង​ ​ពេលនេះ​ក៏​មានឱកាស​បាន​​ថត​រឿង​ថ្មី​​បន្ត​ទៀត​ឱ្យ​ទស្សន៍​ប៉ុស្តិ៍​លេខ​ ​៥​ ​ដែល​មាន​ចំណងជើង​ថា​ ​«​​ភ្លើង​គំនុំ​»​ ​ដោយ​នាង​សម្តែង​ជា​​តួអង្គ​កាច​ឆ្នាសឆ្នើម​ សម​នឹង​ចរិត​ដែល​នាង​ពេញចិត្ត​ ​។​

​​រឿង​ ​«​ភ្លើង​គំនុំ​»​ ​គឺជា​ស្នាដៃ​ថ្មី​មួយទៀត​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ​៥​ ​ដែល​ទើប​នឹង​រៀបចំ​ក្រុង​​ពាលី​ថត​នៅ​ថ្ងៃទី​ ​១០​ ​នេះ​ ​​ដោយមាន​តារា​ជាច្រើន​ចូលរួម​  ហើយ​សម្រាប់​តួឯកស្រី​នៅក្នុង​រឿង​​នេះ​គឺ​សម្តែង​ដោយ​តារា​សម្តែង​ ​ឌី​ ​សូ​នី​ត្តា​ ​និង​ លោក​ ​ឆឹម​ ​សក្ក​ដា​ ​។ ដោយឡែក​សម្រាប់​ ​ទឹម​ ​រដ្ឋា​ ​វិញ​ ​ថ្វិ​ដ្បិត​តែ​មិនបាន​​សម្តែង​ជា​តួឯកស្រី​ ​តែ​នាង​សម្តែង​ជា​តួអង្គ​ដ៏​សំខាន់​ម្នាក់​ផង​ដែរ​ ​ហើយ​នាង​ក៏​មិន​ខ្វល់​ពី​ការ​សម្តែង​តួឯក ​ឬ ​តួរង​នោះទេ ។​ ​អ្វី​ដែល​សំខាន់​សម្រាប់​នាង​ពេញចិត្ត​ដែល​អ្នកដឹកនាំ​បាន​ជ្រើស​​រើស​នាង​សម្តែង​តួ​ដែល​មានឈ្មោះ​ថា​ ​«​ក​ន្និ​កា​»​ ​។​ ​

​ទឹម​ ​រដ្ឋា​ ​ក៏​មិនបាន​ដឹង​ថា​​មូលហេតុ​អ្វី​ដែល​ធ្វើ​ឱ្យ​ប៉ុស្តិ៍​លេខ​ ​៥​ ​ហៅ​នាង​ថត​ជាប្រចាំ​ដូចនេះ​ ?​ ​ហើយ​នាង​ក៏​មិនបាន​ចុះ​កុងត្រា​ថត​ផ្តាច់​មុខ​នៅ​ទីនោះ​ដែរ​ ​ប្រកាស​សំខាន់​គឺ​ខាង​អ្នកដឹកនាំ​ពេញចិត្ត​សមត្ថភាព​របស់​នាង​ទើប​គេ​ហៅ​នាងថត​ជាបន្តបន្ទាប់បែបនេះ​ ​។​ ​ទឹម​ ​រដ្ឋា​ ​បាន​និយាយ​ផង​ដែរ​ថាម​កទល់​ពេលនេះ​ ​នាង​មិន​ជាប់​កុងត្រា​ជាមួយខាងណា​ទេ​ ​ប្រសិនបើ​មាន​ផលិតកម្ម​ណា​ពេញចិត្ត​​នាង​រីករាយ​ទទួល​ជានិច្ច​ ​។​ ​សម្រាប់​តួអង្គ​ដែល​នាង​សម្តែង​នៅក្នុង​រឿង​ ​«​ភ្លើង​គំនុំ​»​ ​គឺ​នាង​ពិតជា​ពេញចិត្ត​ខ្លាំង​ណាស់​ ​ដោយសារ​តួអង្គ​នោះ​ ​មាន​ចរិត​ត្រូវ​និង​ចិត្ត​នាង​តែម្តង​ ​ណាមួយ​នាង​ធ្លាប់​ឆ្លងកាត់​ការ​សម្តែង​តួ​កាច​​ឆ្នាស​ម​បែបនេះ​ច្រើន​មក​ហើយ​ ​។​ ​

​បើ​តាម​គម្រោង​រឿង​ ​«​ភ្លើង​គំនុំ​»​ ​នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅដើម​ឆ្នាំ​ ​២០២០​ ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​​ថា​ ​រឿង​ «​​ភ្លើង​គំនុំ​​»​ ​មានការ​ចូលរួម​សម្តែង​ពីសំណាក់​តា​រា​ល្បី​ៗ​ជាច្រើន​ដូចជា​កញ្ញា​ ​ឌី​ ​សូ​នី​ត្តា​ ​,​ ​ទឹម​ ​រដ្ឋា​ ​,​ ​អ្នកនាង​ ​និន​ ​សុធា​រ៉ា​ ​,​ ​លោក​ ​ឆឹម​ ​សក្ក​ដា​ ​,​ ​លោក​ ​ចន​ ​រួម​ទាំង​តារា​ថ្មី​ចាស់​ជាច្រើន​រូប​ទៀត​ ​៕​

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *