Connect with us

កំសាន្ត

ស្ទើរ​មិន​ជឿ​ថា​បទ​ដំបូង​របស់​ ​ពេជ្រ​ ​សូលី​កា​ ​នៅ​ផលិតកម្ម​ហង្ស​មាស​ផ្ទុះ​ខ្លាំង​​ ​!​ ​(ចម្រៀង)!

Published

on

ស្ទើរ​មិន​ជឿ​ថា​បទ​ដំបូង​របស់​ ​ពេជ្រ​ ​សូលី​កា​ ​នៅ​ផលិតកម្ម​ហង្ស​មាស​ផ្ទុះ​ខ្លាំង​​ ​!​ ​(ចម្រៀង)!

​ក្រោយពី​រង់ចាំ​មួយរយៈពេល​នេះ​អ្នកគាំទ្រ​តារាចម្រៀង​រូប​ស្រស់​ ​ពេជ្រ​ ​សូលី​កា​ ​បាន​សម្តែង​អារម្មណ៍​រីករាយ​ក្រោយពេល​ឃើញ​បទចម្រៀង​របស់​នាង​បាន​ចេញ​ជា​ផ្លូវការ​នៅ​ផលិតកម្ម​ហង្ស​មាស​ ​។​ ​អ្វី​ដែល​កត់សម្គាល់​តែមួយ​រយៈ​ខ្លី​បទចម្រៀង​នេះ​ទទួល​បានការ​ចូល​ទស្សនា​និង​ស៊ែ​រ​ជាច្រើន​ម៉ឺន​នាក់​ ​។​

​«លេងសើច​ផ្លូវ​អារម្មណ៍»​ ​គឺជា​បទ​ដំបូង​របស់​ ​ពេជ្រ​ ​សូលី​កា​ ​នៅក្នុង​ផលិតកម្ម​ហង្ស​មាស ​ដោយមួយ​បទ​នេះ​ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ​ដែល​អ្នកខ្លះ​សរសើរ​ថា​​ស៊ី​ជាមួយ​សំឡេង​ ​ពេជ្រ​ ​សូលី​កា​ ​ស្តាប់​ទៅ​ពីរោះ​គួរឱ្យចង់ស្តាប់​ ​។​ ​ហ្វេ​នៗ​ខ្លះទៀត​រំពឹង​ថា​ ​ពេជ្រ​ ​សូលី​កា​ ​នឹង​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ជា​​មួយ​ប្រុស​ស្អាត​ ​នី​កូ​ ​ផង​ដែរ​ ​។​ ​​ប៉ុន្មាន​ថ្ងៃ​សោះ​មួយ​បទ​នេះ​ហាក់​ផ្ទុះ​ខ្លាំង​តែម្តង​ ​ដោយមាន​ការ​ចូល​ទស្សនា​ ​Comment​ ​និង ​ស៊ែ​រ​ជាច្រើន​នាក់​ ​។​ ​

​គេ​មិនទាន់​ដឹង​ថា​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​អាច​ក្តោប​យក​ប្រជាប្រិយ​ភាព​កម្រិត​ណា​ទេ​​ ​ខណៈ​​ពេលនេះ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​មួយ​នេះ​ប្រជុំទៅដោយតា​រា​ល្បី​ៗ​ និង ​មានឈ្មោះបោះសំឡេង​មិន​ធម្មតា​ ​តែយ៉ាងណា​មានការ​លើកឡើង​ថា​ ​ពេជ្រ​ ​សូលី​កា​ ​មានទឹកដមសំឡេងពីរោះ ហើយ​មាន​​សម្រស់ ​និង ​ការ​លេង​ស្លី​លតែង​ខ្លួន​គួរ​ឱ្យ​ស្រឡាញ់​ ដូច្នេះនាងអាចមានឱកាសល្បីជាមិនខាន​ ​។ ​ក្រៅពី​តារាចម្រៀង​នៅក្នុង​ផ​លិ​តម្ម​ហង្ស​ ​មាស​ ​ពេជ្រ​ ​សូលី​កា​ ​ក៏បាន​ចូលរួម​ថត​រឿង​ភាគ​ជា​លើកដំបូង​នៅក្នុង​តំណែង​ជា​តួឯក​ជាមួយ​លោក​ ​នី​កូ​ ​នៅក្នុង​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ផង​ដែរ​ ​៕​ ​

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *