Connect with us

កំសាន្ត

ស្ថានភាពជំងឺមហារីក ងួន កែវពេជ្រពិសិដ្ឋ កាន់តែដុនដាបខ្លាំង ពេលនេះដាក់ខ្យល់អុកស៊ីហ្សែនជំនួយដង្ហើម..

Published

on

ស្ថានភាពជំងឺមហារីក ងួន កែវពេជ្រពិសិដ្ឋ កាន់តែដុនដាបខ្លាំង ពេលនេះដាក់ខ្យល់អុកស៊ីហ្សែនជំនួយដង្ហើម..

ប្រិយមិត្តមួយចំនួន ជាពិសេសអ្នកគាំទ្រ ​​ប្រហែលជា​ដឹងហើយថា​លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ ដែលជាអ្នកសិល្បៈមួយរូបនិយមបង្កើត​វីដេអូ​សំណើច​ខ្លីៗ​ផ្សេងៗ​​ក្នុង​យូ​ធូប និង ជាម្ចាស់​បទ​ «​កុំ​ទុក​បង​ជា Power Bank» កំពុងធ្លាក់ខ្លួនឈឺអស់មួយរយៈធំមកហើយដោយសារជំងឺមហារីក ដែលជាហេតុធ្វើឱ្យលោកបាត់មុខពីវិស័យសិល្បៈនោះ ។​

​យ៉ាងណាមិញ ក្រោយសំងំព្យាបាលខ្លួនអស់មួយរយៈពេលមកនេះ ស្ថានភាពជំងឺរបស់លោកនៅតែមិនទាន់បានធូរស្បើយនៅឡើយទេ ដែលជំងឺមហារីកក្នុងខ្លួនរបស់លោកកាន់តែវិវឌ្ឍធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និង ពេលនេះទៀត លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ ត្រូវបាន​គេ​ដឹងថា កំពុងដាក់ខ្យល់អុកស៊ីហ្សែន ដើម្បីជំនួយការដកដង្ហើម ។

មិនត្រឹមតែជំងឺដ៏កាចសាហាវកំពុងវាយប្រហារនោះទេ បើតាមសាច់ញាតិបានឱ្យដឹងថា ពេលនេះរូបកាយរបស់លោក ងួន កែវពេជ្រពិសិដ្ឋ ហាក់ត្រូវវិញ្ញាណខ្លោចសណ្ឋិតទៀតផង ដោយលោកចេះតែរវើរវាយ និង មានស្មារតីមិននឹងនឡើយ ។

បើ​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាច្រើនខែ​មកហើយ ​ដែល​ជំងឺមហារីក​បានរួមរឹត​កាយ​លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ និង ខណៈនេះវាកំពុងតែយាយីដល់អាយុជីវិតលោក ។ ដោយសារតែបែបនេះ សូមសប្បុរសជនមេត្តាជួយតារាម្នាក់ផង ព្រោះថាពេលនេះគាត់មិនត្រឹមតែត្រូវការថវិកាព្យាបាលប៉ុណ្ណោះទេ ការផ្តល់កម្លាំងចិត្តពីមិត្តសិល្បៈ អ្នកគាំទ្រ ព្រមទាំងសប្បុរសជនក៏សំខាន់សម្រាប់គាត់ដែរ ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *