Connect with us

ព័ត៌មានអន្តរជាតិ

កុំចង់មើលងាយ! ចិញ្ចឹមតែមាន់ទាទេតែយកសុទ្ធតែ BMW តំលៃកន្លះលានដុល្លារមកដឹកទៅលក់ និងទិញពីអ្នកភូមិ

Published

on

កុំចង់មើលងាយ! ចិញ្ចឹមតែមាន់ទាទេតែយកសុទ្ធតែ BMW តំលៃកន្លះលានដុល្លារមកដឹកទៅលក់ និងទិញពីអ្នកភូមិ

ចិន៖ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លំាង នៅប្រទេសចិនដោយបុរសម្នាក់ជិះឡានBMW តម្លៃខ្ទង់ចង់ ៣០ម៉ឺនដុល្លារ ត្រូវបានរងការចោទប្រកាន់ ក្រោយសង្ស័យថា បានលួចមាន់លួចទាអ្នកស្រុក ដើម្បីយកលុយទៅចាក់សាំង។បុរសខាងលើនេះមានអាយុប្រហែលជា ៥០ឆ្នំា រួចរស់នៅក្នុងតំបន់ Linshui County ខេត្តស៊ីឈួន ប្រទេសចិន គាត់ត្រូវបានគេល្បីថាជាសេដ្ឋីស្រុកស្រែផងដែល ។
ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែថ្មីៗនេះ កសិករអ្នកមានរូបនេះ ក៏ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន បន្ទាប់ពីបានបែកធ្លាយរឿងលួចមាន់ទាអ្នកស្រុកភូមិ ក្រោយគ្រួសារប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ពិសេសត្រូវការលុយចាក់សាំងជិះរថយន្តទំនើប BMW របស់គាត់តែម្តង។

ក្រោយធ្វើការឃាត់ខ្លួន និងថ្លែងប្រាប់សារព័ត៌មាន បុរសជនសង្ស័យថាជាចោរនេះ បាននិយាយថា រថយន្ត BMW របស់គាត់ បានទិញក្នុងតម្លៃ ២លានយ័ន ឬប្រហែល ២៩០,០០០ដុល្លារអាមេរិក ហើយគាត់ពិតជាត្រូវការលុយដើម្បីចាក់សាំងខ្លាំងណាស់ ទើបបានជាបែកគំនិតដើរលួចគេបែបនេះ។ប្រភពពីអ្នកស្រុកបន្តថាគាត់ចេះតែបាត់មាន់និងទា ពេលយប់រហូត ទាល់តែថ្ងៃមួយចំាមើលលើកាម៉េរ៉ាបានដឹងការពិតថាជាសេដ្ឋីស្រុកស្រែម្នាក់នេះលួចសោះគួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីដ៏ហួសចិត្តនេះ ប្រភពពុំបានទម្លាយឲ្យដឹងទេថា ជនសង្ស័យដែលជាកសិករអ្នកមាននេះ នឹងត្រូវចាត់វិធានការបែបណាបន្តទៅតាមផ្លូវច្បាប់ ពីបទលួចនេះឡើយ។

ប៉ុន្តែម្នាក់ៗគឺសំដែងការហួសចិត្តជាខ្លំាងតាមបណ្តាញសង្គមផងដែរចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *