ស្តាប់ហើយច្រណែនណាស់!! ​អរគុណអ្នកដែលថាពួកខ្ញុំ បានប៉ុន្មានថ្ងៃ អរគុណអ្នកដែលខំចាក់ចេក ចាក់ស្ករពួកខ្ញុំ អរគុណ…!

ស្តាប់ហើយច្រណែនណាស់!! អរគុណអ្នកដែលថាពួកខ្ញុំ បានប៉ុន្មានថ្ងៃ អរគុណអ្នកដែលខំចាក់ចេក ចាក់ស្ករពួកខ្ញុំ អរគុណ… មនុស្សពីរនាក់ ស្រលាញ់គ្នារាប់ខែ រាប់ឆ្នាំ និងមានការតស៊ូជំនះនូវរាល់ឧបសគ្គជាច្រើនជាមួយគ្នា ក៏មិនប្រាកដថា បានជួបគ្នានោះឡេីយ ព្រោះមានមនុស្សជាច្រេីនហេីយ ដែលស្រលាញ់គ្នាខ្លាំង តែចុងក្រោយក៏បែកគ្នា តែចំពោះមនុស្សមួយចំនួនទៀត មិនដែលឃេីញមុខគ្នាទាល់តែសោះ ក៏អាចក្លាយទៅជាគូជីវិតនឹងគ្នាបានដែរ។

ជាក់ស្តែង គូស្នេហ៍មួយគូនេះ ដែលនៅថ្ងៃនេះ អ្នកទាំងពីររូប នឹងក្លាយជាគូដណ្ដឹងនឹងគ្នាហេីយ ក្រោយពីបានឆ្លងកាត់នូវបញ្ហា និងឧបសគ្គជាច្រើន ទម្រាំតែមានថ្ងៃដ៏ពិសេស និងមានជ័យមង្គលនេះ គឺពិតជាមិនងាយស្រួលនោះទេ ហេីយក៏មិនដឹងថា ធ្លាប់បានឆ្លងកាត់ការឈ្លោះប្រកែកគ្នា ប៉ុន្មានដងរាប់មិនអស់នោះដែរ ។

បេីតាមការរៀបរាប់ពីខាងកូនកំលោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Song Song បានមានការរៀបរាប់យ៉ាងដូច្នេះថា៖ «អរគុណអ្នកដែលថាពួកខ្ញុំ បានប៉ុន្មានថ្ងៃ អរគុណអ្នកដែលខំចាក់ចេក ចាក់ស្ករពួកខ្ញុំ អរគុណអ្នកឆ្លៀតឱកាស ពេលពួកខ្ញុំឈ្លោះគ្នា អរគុណអ្នកម៉ាក់ លោកប៉ាសងខាង ដែលធ្វើឲពួកយើងមានថ្ងៃនេះ

ខ្ញុំសុំទោសដែលមិនអាចធ្វើឲ្យគេក្លាយជាមនុស្សដំបូងដែលខ្ញុំស្រលាញ់ តែគេជាមនុស្សដំបូង ដែលជួបគ្រួសារខ្ញុំ ហើយខ្ញុំចង់ឲ្យគេក្លាយជាមនុស្សចុងក្រោយ ដែលខ្ញុំស្រលាញ់ វាអាចមិនអស្ចារ្យសម្រាប់គេ តែមានន័យសម្រាប់ខ្ញុំ តែនិយាយតាមត្រង់ទៅ Sad តិចដែរ ព្រោះចាប់ពីថ្ងៃស្អែកទៅ លែងបានក្បាលខូចទៀតហើយ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here