កីឡាករ​ សារ៉េត​ គ្រីយ៉ា បាត់បង់ប្អូនប្រុស ក្រោយជូនខ្លួនទៅប្រកួតបាល់ ត្រឡប់មកវិញត្រូវរថយន្តកូរ៉េ បុកពេញទំហឹង!..

កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើល និងក្តុកក្តួលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយទទួលដំណឹងដ៏សោកសៅ ប្អូនប្រុសកីឡាករបាល់ទាត់ សារ៉េត គ្រីយ៉ា បានទទួលមរណភាពក្រោយបញ្ជូនទៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

មុនពេលកើតហេតុ ត្រូវបានគេដឹងថាប្អូនប្រុសរបស់កីឡាបាល់ទាល់ឈ្មោះ អ៊ែល សុខជា ភេទប្រុស អាយុ១៩ឆ្នាំ បានជិះម៉ូតូជូនបងប្រុសរបស់ខ្លួន ដើម្បីទៅប្រកួតនៅខេត្តស្វាយរៀង ដោយជិះជូនលោក ឡើងរថយន្តនៅចំណុចតារាងបាល់k11 ផ្លូវ២៧១។

ក៏ប៉ុន្តែនៅពេលដែលត្រលប់មកវិញ លោកក៏បានជួបគ្រោះថ្នាក់ ដោយសារតែមានរថយន្តកូរ៉េ ជិះក្នុងទិសដៅបញ្ច្រាសពីត្បូងទៅជើង បុកប្អូនប្រុសលោកយ៉ាងពេញទំហឹង ខ្ទាត បោកផ្ទប់នឹងកញ្ចក់រថយន្តរងរបួសធ្ងន់ធ្ងរ និងគួរឲ្យបារម្ភយ៉ាងខ្លាំង។

ក្រោយកើតហេតុ ក៏បានបញ្ជូនប្អូនប្រុសលោកទៅមន្ទីរពេទ្យភ្លាមៗ ក៏ប៉ុន្តែជាអកុសល ប្អូនប្រុសរបស់កីឡាកររូបនេះបានបាត់បង់ជីវិត លាចាកលោកនេះបាត់ទៅហើយ។ ដំណឹងដ៏ក្តុកក្តួលមួយនេះ បានធ្វើឲ្យកីឡាបាល់ទាល់ប្រុសរូបនេះ ពិតជាក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ដែលបានបាត់បងប្អូនប្រុសជាទីស្រលាញ់ ត្រឹមមួយភ្លែត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here