សូមជួយស៊ែរបន្តផង! បងប្រុសម្នាក់ចង់អោយនិស្សិតខ្មែរយើងទាំងអស់ ចូលស្នើអោយរាជរដ្ឋាភិបាល មេត្តាពិចារណាកែទម្រង់ ប្រព័ន្ធច្បាប់ អោយមានការកាត់ទោសប្រហាជីវិត លើករណីរំលោភសម្លាប់ ដោយគាត់បានលើកឡើងដូច្នេះថា…!

មួយ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ អំពើ​ឃាតកម្ម​រំលោភ​សេពសន្ថវៈ​លេីស្រ្តី​ និង​កុមារ​ ហាក់​បីជា​កេីតមានឡេីង​ជាញឹកញាប់​ណាស់​ លេីសពីនេះ​ថែម​ទាំង​បានសម្លាប់ក្មេង​ប្រុស​ស្រី​ និងនារី​រងគ្រោះ​អស់ជាច្រេីននាក់ទៀតផង​ ដែលបញ្ហានេះ​ កំពុង​ត្រូវ​បាន​មហាជន​ខ្មែរ​ទូទាំង​ប្រទេស​ បានមានក្តីបារម្ភជាខ្លាំង។

ជាក់ស្តែង​ កាលពី​ថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៩នេះ​ មានហេតុ​ការណ៍​រំលោភ​សម្លាប់​លេីកុមារប្រុសស្រី​ ២រូប​ ដែលជាបង​ប្អូន​បង្កើត​ ក្នុង​នោះ​មានឈ្មោះ ផា សុខលី មានអាយុ​ទេីបតែ​ ២ឆ្នាំកន្លះ(ស្លាប់​នៅ​កន្លែង​កើត​ហេតុ​) ត្រូវជាប្អូនប្រុស​ និងកុមារីជាបងស្រីមានឈ្មោះ ផា ស្រីល័ក្ខ មានអាយុទេីបតែ​ ១០ឆ្នាំប៉ុណ្ណោះ​ (ត្រូវ​បាន​ស្លាប់​ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ)​។

សូម​ជម្រាប​ផងដែរ​ថា​ ចំពោះ​ករណី​ដ៏​សាហាវ​ឃោរឃៅ​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​កំណត់អត្ដសញ្ញាណ​ជនសង្ស័យ​នេះបានហេីយ​ កំពុង​រត់​គេច​ខ្លួន​។ ជាមួយ​គ្នា​នេះ​ដែរ​ មជ្ឈដ្ឋាន​មហាជន​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ចំពោះ​ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​ សមត្ថកិច្ច​នឹង​ឆាប់​វែកមុខរកជនល្មេីស​ ចាប់​យក​មក​ផ្តន្ទា​ទោសអោយខានតែបាន។

យ៉ាង​ណាមិញ​ ក្រោយ​ពី​មេីលឃេីញ​នូវ​ឃាតកម្ម​រំលោភ​សម្លាប់​ ដោយជា​និច្ចកាល​តែងតែកេីតមានឡេីងនោះ​ ក៏មាន​បុរស​ម្នាក់​ ដែលមានគណនី​ហ្វេសប៊ុក​ឈ្មោះ​ Bong Phorn បានមានការលេីកឡេីងថា៖​«ប្រជាជនខ្មែរទូទាំងប្រទេស ពិតជាមិនចង់ឃើញ ទង្វើបែបនេះបន្តទៀតទេ អាចទេសូមអោយបងប្អូនសិស្សនិស្សិត

ចូលស្នើអោយរាជរដ្ឋាភិបាល ពិសេសសម្តេច ហ៊ុន សែន មេត្តាពិចារណាកែទំរង ប្រព័ន្ធច្បាប់ ឲ្យ​មានការកាត់ទោសប្រហាជីវិត ទៅលើជនណា​ដែល​ប្រព្រឹត្តិ​ករណីរំលោភសម្លាប់លើស្ត្រី និងកុមារ ព្រោះទុកអាមនុស្សតិរច្ឆានប្រភេទនេះ​ នាំធ្ងន់ផែនដីទេ ទោះដាក់គុគវាមួយជីវិត​ ក៏មិនសាកសមដែរ

ម្យ៉ាង​ទៀតនាំតែខាតបាយអត់ប្រយោជន៍ សូមនិស្សិត ទាំងអស់ចូលរួមទៅ គ្មានអ្នកណាចង់សម្លាប់ជីវិតជនណាទេ តែទង្វើបែបនេះ​ វាព្រៃផ្សៃពេក ហើយពួកយើងក៏មិនចង់ឃើញ​ ទង្វើបែបនេះកើតឡើងបន្តទៀតដែរ វាពិតជាសោគសង្រែងណាស់ សម្រាប់ក្រុមគ្រួសារជនរងគ្រោះ មានតែអ្នកទាំងអស់គ្នា ទេដែលអាចដោះស្រាយរឿងនេះបាន…។ ដោយសេចក្តីគោរពពីចំងាយ»។  

LEAVE A REPLY

Please enter your comment!
Please enter your name here