អស់ទាស់! អ្នកនាង ឱក សុគន្ធកញ្ញា បានថតវីដេអូ ទិដ្ឋភាពនៅក្នុងបន្ទប់នៃទីក្រុងប៉ារីស ដែលខ្លូនស្នាក់នៅ…(មានវីដេអូ)!
ទស្សនិកជនដឹងហើយថាដឹងហើយថា កំពូលតារាចម្រៀងស្រីជួរមុខ ក្នុងប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា និង លោក អុឹង សុខលី ប្អូនប្រុសបង្កើតម្ចាស់ផលិតកម្មរស្មី ហង្សមាស បានរៀបចំពិធីអាពាហ៍ពិពាហ៍ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩កន្លងផុតទៅរួចយ៉ាងល្អហើយរលូន មានមហាជនអបអរសារទ ដល់កំពូលតារាចម្រៀងរូបនេះទៀតផង។
ក្រោយពីរៀបការរួច អ្នកនាង ឱក សុគន្ធកញ្ញា និង លោក អុឹង សុខលី ក៏បានចេញទៅក្រៅប្រទេស គឺប្រទេស បារាំង ដោយសកម្មភាពកន្លងមក បានបង្ហោះបន្តបន្ទាប់គ្នាជាប់ៗគ្នាធ្វើអោយអ្នកគាំទ្រ ភ្ញាក់ផ្អើល ហើយមើលទៅ អ្នកទាំងពីរដូចជាមានក្តីសុខខ្លាំងបំផុត យ៉ាងណាមិញ ក្នុងថ្ងៃនេះ ក្រោយពី តារារូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក ក្នុងការញាំអាហាររួមគ្នាជាមួយនឹង ស្វាមីសំណព្វចិត្តហើយនោះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បាន បង្ហោះវីដេអូ ក្នុងសណ្ឋាគារ យ៉ាងល្អប្រណិត ទៀតផង។ តោះមកមើលវីដេអូរបស់គាត់ដូចខាងក្រោមនេះ៖