នារីស្រស់ស្អាត បើករថយន្តស៊េរីទំនើប GS 430 ជ្រុលចង្កូតទៅបុកម៉ូតូកង់បី ពីក្រោយ ធ្វើឲ្យម៉ូតូកង់បី ទៅបុករថយន្តម៉ាក Audi ស៊េរីទំនើប មួយថេីម បង្កការភ្ញាក់ផ្អើលទាំងយប់…!

នារីស្រស់ស្អាតម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក LEXUS GS 430 ១គ្រឿង ជ្រុលចង្កូតទៅបុកម៉ូតូកង់បី ពីក្រោយ ធ្វើឲ្យម៉ូតូកង់បី បន្តជ្រុលទៅបុកជាមួយរថយន្តម៉ាក Audi ស៊េរីទំនើប ១គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ៥១ នៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង២១យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៩ នេះ ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា ៖ មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បេីកម៉ូតូកង់បីឥណ្ឌា ១គ្រឿង ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់កន្លែងកើតហេតុកែងនឹងផ្លូវលេខ៥១ ក៏ត្រូវរថយន្តស៊េរីទំនើបម៉ាក LEXUS GS 430 ១គ្រឿង ពណ៍ស ពាក់ស្លាកលេខភំ្នពេញ2AA-0977 បើកបរដោយនារីស្រស់ស្អាតម្នាក់ មកបុកពីក្រោយ ជ្រុលចង្កូតទៅបុកម៉ូតូកង់បី ពីក្រោយ ធ្វើឲ្យម៉ូតូកង់បី ជ្រុលទៅបុកជាមួយរថយន្តម៉ាក Audi ស៊េរីទំនើប ១គ្រឿងទៀត ដែលមានពាក់ស្លាកលេខព្រះសីហនុ 2A-7080 ដែលធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជេីងទៅត្បូង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡើយ បង្កអោយមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង ។

ក្រោយពេលកេីតហេតុ ភាគីរថយន្ត lexus បានសងសំណងចំនួន១៨០ដុល្លារដល់ភាគីម៉ូតូកង់បីដេីម្បីបញ្ចប់រឿង ចំណែករថយន្ត AUDI ភាគីខាងរថយន្តLexus GS 430 បានព្រមយល់ធ្វេីការជួសជុលអោយទាំងស្រុង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here