Connect with us

កំសាន្ត

សុំសរសើរមិនខ្វល់អ្នកណាចំអកឡើយ ! នាយក្រឹម កាន់តែ Sweet មិនចាញ់គូស្នេហ៍ក្មេងៗ

Published

on

សុំសរសើរមិនខ្វល់អ្នកណាចំអកឡើយ ! នាយក្រឹម កាន់តែ Sweet មិនចាញ់គូស្នេហ៍ក្មេងៗ

បើទោះបីជា​មានកូន​ធំៗ​អស់​ក៏​ពិតមែនតែ​គេ​កម្រ​ឃើញ នាយ​ក្រឹម បង្ហាញ​ក្តី​ស្រឡាញ់​តាមរយៈ​ការ បង្ហោះ​ពាក្យពេចន៍​ដូច​ជាមួយ​កូនស្រី​ភ្លោះ​របស់លោក​ដែលជា​ចំណង​ស្នេហ៍​ជាមួយ ស្រី​លាភ នោះទេ ។

ថ្វីត្បិតតែ​មានការ​ងារ​ច្រើនតែ នាយ​ក្រឹម តែង​ចំនាយ​ពេលវេលា​ជាមួយ​កូនស្រី​ភ្លោះ​ទាំងពីរ​របស់លោក នាយ​ក្រឹម បាន​អះអាងថា​លោក​បានចាត់ទុក​កូនភ្លោះ​ទាំងពីរ​ជា​បេះដូង​មាស និង​បេះដូង​ពេជ្រ​ជា​ចុង ក្រោយ​របស់លោក ។

មានការ​បង្ហើប​ពី​សំណាក់​ប្រភព​ដែល​ជិតស្និទ្ធ​ជាមួយ នាយ​ក្រឹម ថា​សព្វថ្ងៃ​នាយ ស្រឡាញ់​កូនភ្លោះ​ទាំងពីរ​ណាស់​ព្រោះ​នាង​តូច​ទាំង ពីរ​មិន​ត្រឹមតែ​ចេះ​ទេ​ថែមទាំង​មានមុខមាត់​គួរឱ្យ ស្រឡាញ់​ផងដែរ​ ។ មានការ​បន្ថែមថា​មិនមាន​អ្វី​ចម្លែក​ទេ​ធម្មតា​តែ​នៅ​តូច​ជាងគេ​គឺ​ស្រឡាញ់​ និង ថ្នាក់ថ្នម​បែបនេះហើយ ។​

​ចុងក្រោយ​នេះ​ចំណង​ស្នេហ៍​របស់ នាយ​ក្រឹម និង​ស្រី​លាភ កាន់តែ​បើកចំហរ​ ។ ជារឿយៗ អ្នក​ទាំងពីរ តែង​បណ្តើរគ្នា​ទៅ​ចូលរួម​កម្មវិធី​នានា​និង​ដើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ដោយមិន​ខ្លា​ចការ​សើចចំអក ពី​សំណាក់​អ្នកគាំទ្រ​ដូច​មុន​ទេ ។ ថ្មីៗ​នេះ នាយ​ក្រឹម ថែមទាំង​ដឹក​ដៃ ស្រី​លាភ ទៅ​សម្តែង​នៅ​ប្រទេស កូរ៉េ និង ថតរូប​ភាព​ស្វី​ត​ស្វី​ត​មិន​ចាញ់​គូស្នេហ៍​យុវវ័យ​ឡើយ ៕ 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *