Connect with us

កំសាន្ត

ពិតជាស្វីតមែនទែន! លោក ឆាយ​​ វីរៈយុទ្ធ៖ “ធ្មេចបើកៗ ពីរឆ្នាំកន្លងផុតទៅនៃអាពាហ៍ពិពាហ៍របស់ពួកយើង Yuth & Dy តោះអូនសម្លាញ់បន្តដំណើរទៅមុខទៀត…”!

Published

on

ពិតជាស្វីតមែនទែន! លោក ឆាយ វីរៈយុទ្ធ៖ “ធ្មេចបើកៗ ពីរឆ្នាំកន្លងផុតទៅនៃអាពាហ៍ពិពាហ៍របស់ពួកយើង Yuth & Dy តោះអូនសម្លាញ់បន្តដំណើរទៅមុខទៀត…”!

ភ្នំពេញ៖ លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀង ដែលមានទឹកដមសំនៀង ផ្អែមស្រទន់ គួរឲ្យចង់ស្ដាប់។ ម៉្យាងទៀត វីរៈយុទ្ធ ទទួលបានភាពជោគជ័យខ្លាំង មិនថាអាជីពសិល្បៈ ឬការប្រកបរបរអាជីវកម្ម រួមគ្នាជាមួយភរិយានោះទេ។

គួរបញ្ជាក់ថា តារាចម្រៀងសម្លេងស្រទន់រូបនេះ បានរៀបការតាំងពីឆ្នាំ២០១៧ ជាមួយនារីខេត្តកំពង់ចាមម្នាក់ ដែលជាកូនថៅកែកិនស្រូវ ដ៏ល្បីម្នាក់ផងដែរ។ ប៉ុន្តែ ក្រោយរៀបការរួច ភរិយារបស់លោក មិនបានឲ្យលាឈប់ ពីវិស៏យសិល្បៈនោះទេ គឺមានតែជួយជ្រោមជ្រែងដោយ និពន្ធចម្រៀងសម្រាប់ខ្លួនទៀតផង។

លើសពីនេះ គេឃើញថា ស្នេហាមួយគូនេះ មានភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យច្រណែន គឺតែងតែបណ្ដើរគ្នា ទៅគ្រប់ទីកន្លែង និងមានរូបភាពស្វីតៗជាច្រើន។ ថ្មីៗនេះ ទោះបីមានភាពមមាញឹកបែបណា ក៏ ឆាយ វីរៈយុទ្ធ មិនភ្លេចនាំប្រពន្ធជាទីស្រលាញ់ដើរកម្សាន្ត នៅឯខត្តសៀមរាប ដើម្បិីកសាងភាពផ្អែមល្ហែមឡើយ។ ដោយឡែកប៉ុន្មានម៉ោងមុននេះលោក ក៏បានបង្ហោះសារមួយដ៏មានអត្ថន័យខ្លាំងណាស់ លោកបានបង្ហោះសារថា៖ “ធ្មេចបើកៗ ពីរឆ្នាំកន្លងផុតទៅនៃអាពាហ៍ពិពាហ៍របស់ពួកយើង Yuth & Dy តោះអូនសម្លាញ់បន្តដំណើរទៅមុខទៀត៕ #21ឧសភា2017 #21ឧសភា2018 #21ឧសភា2019”

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *