ស្អាត់ទាក់ភ្នែក! ពេជ្រ សូលីកា តែងខ្លួនបែបនេះមើលទៅពិតជាស្រស់ស្អាតប្លែក!
ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់នូវតារាចម្រៀងស្រីសម្លេងស្រទន់ទាក់ចិត្តមិត្តយុវវ័យកញ្ញា ពេជ្រ សូលីកា មិនត្រឹមតែជាតារាចម្រៀងស្រីដែលមានទឹកដមសម្លេងពិរោះប៉ុណ្ណោះទេ កញ្ញាថែមទាំងជាម្ចាស់ហាងអាហារមួយកន្លែងផងដែរ។
ទាក់ទងនិងការសម្ដែងវិញឃើញថា តារាស្រី ពេជ្រ សូលីកា ពូកែសម្ដែងតួបែបកំប្លុកកំប្លែងធ្វើអោយអ្នកទស្សនាទប់សំណើចមិនបានឡើយ។
ស្រាប់តែកាលពីពេលមុននេះបន្តិច នាងបានបង្ហោះរូបក្នុងឈុតចូលរួមពិធីមង្គលអមដោយគ្រឿងអលង្ការ ធ្វើអោយអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថាសម្រស់របស់នាពិតជាស្រស់ស្អាតណាស់បើទោះបីជាតែងខ្លួនបែបសាមញ្ញៗក៏ដោយ៕