សុំសរសើរទឹកចិត្តល្អមែន ! ទោះបីជានៅឆ្ងាយ តែកូនប្រុសទាំង៣ ព្រាប សុវត្ថិ នៅតែធ្វើរឿងមួយនេះ..

ភ្នំពេញ៖ គ្រប់គ្នាប្រាកដជាបានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស លោកព្រាប សុវត្ថិ បានដឹកដៃកូនប្រុសទាំងបី ររបស់លោក ទៅក្រៅប្រទេសដើម្បីសម្តែងអស់ពេលជាច្រើនខែមកហើយ ដែលធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជានឹកដល់ពួកគេយ៉ាងខ្លាំង ។

ដោយឡែកមួយរយៈពេលនេះឃើញថាតារាហ្វេសប៊ុក ខាងបញ្ចេញវីដេអូកំប្លែងៗនៅលើបណ្តាញសង្គម លោកងួន កែវពេជ្រពិសិដ្ឋ បានធ្លាក់ខ្លួនជាមួយនឹងជំងឺមហារីកជាទម្ងន់ ខណៈមិនមានទាំងថវិកាសម្រាប់ព្យាបាលខ្លួន និងធ្វើឲ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ។

ដោយសារតែឃើញទុក្ខលំបាកបែបនេះ កូនប្រុសទាំង៣របស់តារាប្រុសលោកព្រាប សុវត្ថិ មិនមើលនឹងភ្នែកនោះទេ លោកបានផ្តល់ជាថវិកាផ្ទាល់ខ្លួនសម្រាប់សម្រាលការព្យាបាលដល់លោកបន្តិចបន្តួច ស្របពេលដែលតារាទាំងនេះ កំពុងតែធ្វើការងារនៅក្រៅប្រទេស ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here