កាលពីម្សិលមិញនេះ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Kwan Dii Kwan Dii ត្រូវបានគេស្គាល់ថាជាភរិយារបស់ នាយ ចយ ដោយបានបង្ហោះរូបភាពពីរសន្លឹក លាយឡំជាមួយសារដ៏សែនរំភើបមួយថា “ទ្រាំបន្តិចទៅណាកូនសម្លាញ់ម៉ាក់ តិចទៀតយើងជិតបានជួបមុខគ្នាហើយ អោយប៉ាៗជូនទៅពេទ្យម្តង ប៉ាៗអង្គុយញញឹមរហូត គេបានឃើញកូនគេហរ”។
ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុក ចោទជាសំនួរជាច្រើនប្រហាក់ប្រហែលគ្នាថា “តើបានប៉ុន្មានខែហើយ? ស្រី រឺក៏ប្រុស?” ភ្លាមៗនោះ ភរិយា នាយ ចយ ក៏បានតបវិញថា “បាន៥ខែហើយ ជាកូនប្រុស”។ បន្ទាប់ពីទទួលដំណឹងនេះហើយ ក៏បានធ្វើឲ្យមហាជនជាច្រើនសម្តែងអារម្មណ៍អបអរសាទរ ព្រមទាំងជូនពរឲ្យមានសុខភាពល្អទំាងម្តាយ និងកូនប្រុសនេះផងដែរ។
គួររំលឹកឡើងវិញបន្តិចថាលោក ភិច សែ ហៅ នាយ ចយ បានចូលរោងការ ជាមួយ ប៉ិប ក្វាន់ឌី ដែលជាភរិយារូបស្រស់ស្អាតម្នាក់នេះ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ៕