អបអរសាទរ! កូនស្រីគង់ សុជាតិ រៀនពូកែខ្លាំង ទទួលបានមេដាយ រហូតដល់៥ ក្នុងឆ្នាំនេះឯណោះ…!

ក្រៅពីមានការងាររវល់ប្រចាំថ្ងៃ ពិធីការិនីដ៏ល្បីឈ្មោះអ្នកនាង គង់ សុជាតិ បានមើលថែកូនៗ និងផ្តល់សុភមង្គលទៅកាន់ពួកគេពោរពេញដោយភាពកក់ក្តៅ បង្ហាត់បង្រៀនកូនៗ សាកសមជាម្តាយល្អយ៉ាងខ្លាំង។

ដោយឡែកប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ជារៀងរាល់ឆ្នាំតារាស្រីរូបនេះតែងតែរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះកូនស្រីរបស់ខ្លូន រៀនពូកែទទួលបានចំណាត់ថ្នាក់ល្អ ក៏ដូចជាពានរង្វាន់ និងមេដាយមាស ប្រាក់ជាច្រើន។ ជាក់ស្តែងនាព្រឹកនេះដែរ តារារូបនេះបានបណ្តើរកូនស្រីជាទីស្រលាញ់របស់ខ្លូន ទៅទទួលពានរង្វាន់ និងមេដាយម្តងទៀតនៅក្នុងឆ្នាំនេះ។ ដែលក្នុងនោះ ខុសពីរាល់ឆ្នាំ ដោយកូននាងទទួលបានមេដាយ រៀនពូកែខ្លាំង រហូតបានដល់ទៅ៤ឯណោះ។

ជាមួយគ្នានេះដែរ ក្នុងនាមជាម្តាយមួយរូប តារាស្រីរូបនេះ ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងដូច្នោះថា៖«ពិតជាអស្ចារ្យណាស់កូនស្រីម្តាយ លើកនេះមិនមែនយកមួយ តែយករហូតដល់ទៅ ៥ មេដៃឲ្យម្តាយនិងក្រុមគ្រួសារ ពិតជាមហាកិត្តយសណាស់ដែលកូនដោយគន្លងបែបនេះ ហើយម្តាយគ្មានពាក្យអ្វីក្រៅពីជូនពរជយ័ឲ្យកូនជោគជោយនៅក្នុងជីវិត ស្រលាញ់កូនស្រីបំផុត Nemo!!»៕  

LEAVE A REPLY

Please enter your comment!
Please enter your name here