ដូចទេពអប្សរណាស់! ស៊ីន យូប៊ីន បានគ្រងឈុតអប្សរាសម័យអង្គរ ស្រាប់តែព្រលយពាក្យព្រឺសម្បុរបែបនេះ!

ទោះបីជាមាននាមជា​សិល្បការិនី​សម័យថ្មី ប៉ុន្ដែ​កន្លងមក​តារា​សម្ដែង ស៊ីន យូ​ប៊ី​ន តែង​រំលេច​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់ខ្លួន​ជាមួយ​ឈុត​សម្លៀកបំពាក់​បែប​សម័យ​បុរាណ និង បែប​ប្រពៃណី បង្ហាញ​ឱ្យ​ទស្សនិកជន​ទាំង​ខ្មែរ ទាំង​អន្តរជាតិ​ជ្រួតជ្រាប​ពី​វប្បធម៌ សម្លៀកបំពាក់​របស់​ស្ត្រី​ខ្មែរ​យើង​ដែល​ប្រកបដោយ​ភាពទន់ភ្លន់ ថ្លៃថ្នូរ​បំផុត ។​

​និយាយ​មិនទាន់រួច​មកពី​មាត់​ផង ថ្មីៗ​នេះ​តារា​សម្ដែង​រាង​តូច​ច្រឡឹង​ខាងលើ បាន​គ្រង​នូវ​ឈុត​សម្លៀកបំពាក់​អប្សរា​ខ្មែរ​កាលពី​សម័យអង្គរ​ដ៏​រុងរឿង ដែល​រំលេច​នូវ​ភាពស្រស់ស្អាត សមសួន ថ្លៃថ្នូរ និង ស័ក្ដិ​សមជា​នារី​ខ្មែរ​យ៉ាងពិត​ប្រាកដ ។ ដោយ​ឃើញ​ពី​ភាពស្រស់​សោភា​របស់​តារា​ស្រី ស៊ីន យូ​ប៊ី​ន ខណៈ​នាង​គ្រង​ឈុត​អប្សរា​នេះ ធ្វើឱ្យ​មហាជន​ជាច្រើន​លើកសរសើរ​ពី​រូប​សម្រស់​របស់​នាង​យ៉ាង​ផុសផុល ។​

​លើសពី​គ្រង​ឈុត​សម័យបុរាណ តារា​ស្រី ស៊ីន យូ​ប៊ី​ន ថែមទាំង​បង្ហាញ​អារម្មណ៍​មាន​មោទកភាព​គួរឱ្យ​រំភើប​ព្រឺ​សម្បុរ​ជាទីបំផុត​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កថា «​កេរតំណែល​វប្បធម៌ អរិយធម៌ ដ៏​ច្រើន​រាប់មិនអស់​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​នៅ ។ Yubin មាន​មោទកភាព​ដែល​បានកើត​លើ​ទឹកដី​អច្ឆរិយៈ​មួយ​នេះ ។ គ្រង​ឈុត​អប្សរា​សម័យអង្គរ ពីស​.​វ​ទី ៩ ដល់ ស​.​វ​ទី ១៤ ជា​សម័យ​ដ៏​រុងរឿង​បំផុត​របស់​ខ្មែរលើ​គ្រប់​វិស័យ​ទាំង​អរិយធម៌ និង វប្បធម៌​» ៕  

 

LEAVE A REPLY

Please enter your comment!
Please enter your name here