តារាកំប្លែងនាយ តាក់សុី នឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិងបើកផ្លូវអោយភរិយារបស់លោក គឺអ្នកនាង ភីម យកគ្រួសារថ្មី។បន្ទាប់ពីតារាសម្ដែង លោក អុឹម ជីវ៉ា បង្ហោះជាសាធារណៈថា តារាកំប្លែងនាយ តាក់សុី នឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិង

បើក ផ្លូវអោយភរិយារបស់លោក គឺអ្នកនាង ភីម យកគ្រួសារថ្មី ម្នាក់ៗមានការប៉ាន់ស្មានយ៉ាងខ្លាំងថា ជីវិតប្ដីប្រពន្ធមួយគូនេះទំនងជួបវិបត្តិប្រេះស្រាំដល់ថ្នាក់ផ្សះផ្សាលែងបាន ទើបបណ្ដាលអោយតារាកំប្លែងនាយ តាក់សុី បោះពាក្យបែបនោះប្រាប់លោក អុឹម ជីវ៉ា និងសម្រេចចិត្តបួស ហើយទៅបួសអោយឆ្ងាយពីប្រពន្ធ ពីកូន ដោយមិនសឹកទៅទៀត។ទាំងអ្នកនាង ភីម និងនាយតាក់សុី សុទ្ធតែបានបញ្ជាក់បែបនេះ ដោយអះអាងថា មិនអាចបកក្រោយ ឡើយ។ អ្នកនាង ភីម និយាយថា អ្វីដែលលោក អុឹម ជីវ៉ា បានបង្ហោះ មិនមែនជាការភូតកុហកនោះទេ ដោយសារតែស្វាមីរបស់នាងពិតជាមានបំណងចង់

បោះបង់នាង និងកូនប្រុសវ័យជាង១០ឆ្នាំ ដោយមិនអាល័យមែន។អ្នកនាងថា រវាងអ្នកនាង និងនាយតាក់សុី អត់មានបញ្ហានៅគ្រួសារនោះទេ បើទោះជាលោកមានវ័យច្រើនជាង ហើយមានជំងឺប្រចាំកាយ ក៏អ្នកនាងមិនដែលធុញទ្រាន់ក្នុងការមើលថែទាំនោះដែរ។តាមការបញ្ចាក់ពីលោក តាក ស៊ី បានបញ្ចាក់សារជាថ្មីថា លោកបានសច្ចាចំពោះព្រះ និងក្នុងចិត្តថា ប្រសិនបើជំងឺគាត់បានប្រសើរជាជំងឺគាត់និងថ្វាយខ្លួនជូនព្រះ យ៉ាងណាមិញនៅមុននេះបន្តិច នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញនាយ តាក់ ស៊ី ត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ CTN ព្រមជាមួយ

ការសម្តែងរបស់នាយជាលើកចុងក្រោយផងដែរ មុននឹងលាឈប់ពីវិស័យសិល្បៈ។ ក្នុងនោះ នាយ តាក់ស៊ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នាយពិតជាទៅបួសពិតប្រាកដមែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នាពេលខាងមុខនេះ នៅ វត្តនិគ្រោធវ័ន “គល់ទទឹង” ដែលមានទីតាំងស្ថិតនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ។ក្នុងកិច្ចសម្ភាសន៍នេះ នាយ តាក់ ស៊ី ក៏បានបញ្ជាក់បន្ថែមថា មូលហេតុដែលធ្វើឲ្យនាយ ទៅបួសនេះ គឺដោយសារតែ មាននិស្ស័យនឹងព្រះ ដោយគ្មានការបង្ខិតបង្ខំពីអ្នកណាគេម្នាក់ឡើយ ហើយក៏គ្មានបញ្ហាអ្វីទាំងអស់ក្នុងរង្វង់ការងារ ក៏ដូចជានៅក្នុងគ្រួសារផងដែរ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ បន្ថែមទៀត ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here