ជីវិតមហាសេដ្ឋី ហួង ហឺហារស្រីចោមរោមពេលមានលុយ តែពេលធ្លាក់ខ្លួនក្រ គ្មានសូម្បីអ្នកចូលរួមបុណ្យសព..

លោក ហួ​​​ង បាន​​​ទៅ​​​សិក្សា​​​និង​​​ទទួលបាន​​​ប​​​ញ្ញាប​​​ត្រ​​​ជាន់ខ្ពស់​​​នៅ​​​សាកល​​​វិទ្យា​​​ល័យ​​​ញូ​​​វ​​​យ៉​​​ក​​​ក្នុង​​​សហរដ្ឋអាមេរិក​​​។ បន្ទាប់មក​​​លោក​​​ត្រូវបាន​​​អញ្ជើញ​​​ឲ្យ​​​ចូល​​​បម្រើ​​​ការងារ​​​នៅ​​​អង្គការ​​​ណា​​​ហ្សា (NASA)​​។ នៅពេល​​​មាន​​​អាយុ​​២៨​​ឆ្នាំ លោក​​​ត្រូវបានតែងតាំង​​​ជា​​​នាយ​​​ករង​​​នៃ​​​នាយកដ្ឋាន​​​វ​​​ប្បធ​​​ម៌​នៃ​​​ទីក្រុង​​​បូ​​​ស្តុ​​​ន​​​។​​​

​នៅ​​​ឆ្នាំ​​១៩៧១ លោក​​​បាន​​​វិលត្រឡប់​​​មក​​​តៃវ៉ាន់​​​វិញ​​​ហើយ​​​បើក​​​សាជីវកម្ម​​​វិ​​​និ​​​យោគ​​​មួយ​​​។ នៅ​​​ឆ្នាំ​​១៩៩៥ លោក​​​បាន​​​ហក់​​​ចូល​​​ទី​​​ផ្សារ​ភាគហ៊ុន ទទួល​​​ជោគ​​​ជ័យ​​​យ៉ាងខ្លាំង រួច​​​ក្លាយជា​​​មហាសេដ្ឋី​​​ចិន​​​ម្នាក់​​​ដែល​​​មាន​​​ទ្រ​​​ព្យ​​​មហាសាល​​​នៅក្នុង​​​ទស្សនា​វ​​​ដ្ដី Forbes​។​​ លោក​​​មាន​​​ភាពល្បីល្បាញ​​​ដោយ​​​ទេពកោសល្យ ទ្រ​​​ព្យ​​​សម្បត្តិ​​​មហាសាល ចិត្ត​​​សប្បុរស និង​​​ប្រវត្តិ​​​អាស្រូវ​​​ជាច្រើន​​​។​

លោក​​​មាន​​​ស្រី​​​កំណាន់​​​ចិត្ត​ច្រើន ហើយ​​​សុទ្ធសឹងតែ​​​ជា​​​តារា​​​ល្បីល្បាញ​​​លើ​​​វិស័យ​​​សិល្បៈ​​​។ លោក​​​រស់នៅក្នុង​​​ជីវភាព​​​អ​ភិ​​​ជន​​​យ៉ាង​​​សប្បាយរីករាយ ហ៊ឺ​ហា​​​ជាមួយ​​​ដៃគូ​​​ស្នេហ៍​​​ដ៏​​​ស្រស់​​​ស្អាត ហើយ​​​ចាយលុយ​​​ដូច​​​ក្រដាស​​​។ នៅក្នុង​​​វិមាន ស្រី​​​ស្អាត​​១០​​នាក់ រង់ចាំ​​​ដាក់​​​វេន​​​គ្នា​​​បម្រើការ​​​សប្បាយ​​​ដល់​​​លោក​​​។​​ មនុស្ស​​​ជាច្រើន​​​បាន​​​ទិតៀន​​​ដល់​​​ការ​​​ខ្ជះខ្ជាយ​​​របស់លោក តែ​​​លោក​​​មិន​​​ខ្ចី​​​ខ្វល់​​​សោះឡើយ​​​។

លោក​​​និយាយ​​​ថា​៖ “​គ្មាន​​​ស្រី​​​ស្អាត​​​នៅក្បែរ ខ្ញុំ​​​ស៊ី​​​បាយ​​​មិន​​​ចូល​​​ឡើយ​​! ខ្ញុំ​​​គឺជា​​​បុរស​​​ខ្វះ​​​ស្រី​​​មិនបាន ហើយ​​​ខ្ញុំ​​​ហ៊ាន​​​យក​ស្រី​​​ដោយ​​​ចេញមុខ មិន​​​ខ្លាច​​​ដូច​​​បុរស​​​លាក់​​​មុខ​ខ្មូរ​​​មួយ​​​ចំនួន​​​នោះទេ​​!”​។ ពេលដែល​​​អាជីព​​​របស់​​​លោក​​​ឡើងដល់​​​កំ​​​កំពូល ស្រាប់តែ​​​លោក​​​ប្រកាស​​​ចូលនិវត្តន៍ ព្រោះ​​​លោក​​​គិតថា ទ្រ​​​ព្យ​​​សម្បត្តិ​​​របស់លោក​​​គ្រប់​​​គ្រាន់​​​ឲ្យ​​​លោក​​​សោយសុខ​​​ជាមួយ​​​ស្រី​​​ស្អាតៗ​​​អស់​​​មួយជីវិត​​​ហើយ​​!​

​ប៉ុន្តែ​​​លោក​​​អ្នកអាន​​​ដឹង​​​ទេ​​​ថា ជីវិត​​​របស់​​​យើង​​​ដូចជា​​​សុបិន​​… អ្វីៗ​​​សុទ្ធតែ​​​មិន​​​ទៀង​​! តៃវ៉ាន់​​​បាន​​​ជួប​​​វិបត្តិ​​​សេដ្ឋកិច្ច ហើយ​​​ផ្សារ​ភាគហ៊ុន​​​របស់​​​លោក​​​បាន​​​ធ្លាក់​​​ដាំ​ដូង​​​ចុះ​​​យ៉ាង​គំហុក​​​។​​ លោក​​ ហួ​ង​​ ត្រូវ​​​លក់​​​អចល​​​ន​​​វត្ថុ​​​និង​​​ទ្រ​​​ព្យ​​​សម្បត្តិ​​​ចោល​​​ដើម្បី​​​សង​​​បំ​​​ណុល​​​។ ម្ចាស់​​​បំណុល​​​ខ្លះ​​​បាន​​​ប្ដឹង​​​លោក​​​ទៅ​​​តុលាការ ហើយ​​​លោក​​​ត្រូវបាន​​​តុលាកា​​​រហាម​​​មិន​​​ឲ្យ​​​ចេញទៅ​​​បរទេស ព្រម​​​ទាំង​​​ត្រូវបាន​​​ជាប់ពន្ធនាគារ​​​ពីបទ​​​គេចវេស​​​ពន្ធដារ​​​។​​​

​បញ្ហា​​​មិនទាន់​​​ចប់​​​ត្រឹម​​​នេះទេ គឺ​​​នៅ​​​ឆ្នាំ​​២០០៣ លោក​​​ត្រូវបាន​​​រកឃើញថា មាន​​​ជំងឺ​​​ទឹកនោម​ផ្អែម ខ្សោយ​​​ក្រ​​​លៀន បេះដូង និង​​​ថ្លើម​​​យ៉ាង​​​រ៉ាំ​​​រ៉ៃ​​​។ ដើម្បី​​​បង់ថ្លៃ​​​ព្យាបាល​​​ជំងឺ លោក​​​បាន​​​ដាក់​​​ដេញថ្លៃ​​​នាឡិកា​​​ដ៏​​​ល្បីល្បាញ​​​និង​​​ថ្លៃ​​​ចំនួន​​​ពីរ ក៏ប៉ុន្តែ​​​ជា​​​អកុសល មួយ​​​ឆ្នាំក្រោយ​​​មក លោក​​​បាន​​​លាចាក​​​លោក​​​នេះ​​​យ៉ាង​​​វេទនា​​​។​​

លោក​​​អ្នក​ដឹង​​​ទេ​​​ថា ពេល​​​ដែល​​​លោក​​​ហួ​ង​​​ស្លាប់ មាន​​​តែ​​​កូន​​​ប្រុស​​​ទោល ប្អូនស្រី និង​​​កូនស្រី​​​ច​​​ញ្ចឹម​​​លោក​ទេ ដែល​​​មក​​​បុណ្យសព ហើយ​​​លោក​​​បន្សល់​​​នូ​​​វ​​​បំណុលដ៏​​​ច្រើន​​​ដល់​​​កូន​​​ប្រុស​​​ទោល​​​របស់លោក​​​។​​ បុណ្យសព​​​របស់លោក​​​ធ្វើឡើង​​​យ៉ាង​​​អ​ត្ត​​​ខាត់ ខ្វះមុ​​​ខ​ខ្វះក្រោយ​​​មិន​​​ស័​​​ក្ដិ​​​សម​​​ទៅ​​​នឹង​​​អតីតកាល​​​របស់​​​លោក​​​ឡើយ​​​។​​ ស្រី​​​ស្នេហ៍​​​រាប់​​​រ​យ​​​នាក់​​​របស់លោក​​​មិន​​​បាន​​​មក​​​ចូលរួម​​​ឡើយ ព្រោះ​​​នាងៗ​​​ខ្លាច​​​ឆុង​។

លោក​​​អ្នក​​​ឃើញ​​​ទេ​​​ថា​​​តើ ពាក្យ​​​ដែល​​​គេ​​​និយាយថា​៖ “ មនុស្ស​​​មិនមែន​​​ក្រ​​​មកពី​​​ចាយ​​​ទេ គឺ​​​ក្រ​​​មកពី​​​រក​​​មិនបាន​​!” ត្រឹមត្រូវ​​​ដែរ​​​ឬទេ​​? កុំ​​​ព្យាយាម​​​ធ្វើ​​​ឱ្យ​​​គោរ​ព​​​អ្នក ព្រោះ​​​តែ​​​មាន​​​លុយ ប៉ុន្តែ​​​ចូរ​​​ធ្វើ​​​ជា​​​មនុស្ស​​​ល្អ ឱ្យ​​​គេ​​​គោរ​ព ទើប​​​វា​​​ស្ថិត​​​ជាប់​​​ជា​​​មួយ​​​អ្នក​​​យូរ​​​អង្វែង​។ ពេល​​​អ្នក​​​ស្លាប់​​​បាត់ មិន​​​អាច​​​នាំ​​​យក​​​លុយ​​​ទៅ​​​ជាមួយ​​​ឡើយ ប៉ុន្តែ​​​អំពើ​​​ល្អ​​​ដែល​​​អ្នក​​​ធ្វើ នឹង​​​ដិត​​​ដា​ម​​​ជាប់​​​ក្នុង​​​ការ​​​ចង​​​ចាំ​​​របស់​​​គ្រប់​​​គ្នា​៕  

LEAVE A REPLY

Please enter your comment!
Please enter your name here