តើមកពីមូលហេតុអ្វីដែល លោកកែវ វាសនា ធ្វើខួប​កំណើ​ត​​ឲ្យកូនស្រីសំណព្វចិត្ត យ៉ាងសាមញ្ញៗ?..

កាលពីម្សិលមិញ​លោក កែវ វាសនា ដែលជាតារាចម្រៀង បានធ្វើខួបកំណើតឲ្យកូនស្រី​សំណព្វរបស់ខ្លួន​យ៉ាងសាមញ្ញលក្ខណៈគ្រួសារ រហូតត្រូវមហាជន​ផ្ទុះចម្ងល់​ ម្តេចបាន​រូបលោក​មិនធ្វើខួប​ឲ្យធំដុំ​ដូច​កូនៗ​តារាផ្សេងៗ? តាមប្រភពគណនីហ្វេសប៊ុកឈ្មោះ Chy Chy បានសរសេរថា៖ «រីករាយថ្ងៃខួបកំណើតកូនស្រីពៅបានមួយខួបហើយ🎂ម៉ាមមីជូនពរកូនមានសុខភាពល្អ ឆ្លាត ធំឡើងធ្វើជាកូនល្អរបស់ម៉ាមមី❤️🥰ស្រលាញ់កូនទាំងពីរលើសពីជីវិត👨‍👩‍👧‍👦❤️ Keo Veasna Veasna Chy Ing Chy Fu»

តាមការបង្ហើបពីក្រុមគ្រួសារលោក កែវ វាសនា ឲ្យដឹងថា លោកនិង ​ភិ​រ​យា មិន​មែនខ្វះធនធាន​ក្នុង​ការរៀបចំ​ពិធី​ខួបកំណើត​ដល់​កូនស្រី​របស់​ខ្លូ​នោះទេ តែដោយសារ​អ្នក​ទាំងពីរ​ជាប់រវល់ ហើយ​ចង់​ចំណាយពេល​វេលា​យ៉ាង​សាមញ្ញ​ជាមួយ​គ្រួសារ​ច្រើនជាង ទើប​អ្នក​ទាំងពីរ​ណាត់​គ្រួសារ​ញុំាបាយ​ជុំគ្នា ។

LEAVE A REPLY

Please enter your comment!
Please enter your name here