ចូលរួមរំលែកទុក្ខផង! កំពូលវិហារដ៏ល្បីដែលមានអាយុកាល ៩០០ឆ្នាំ ត្រូវបានអគ្គីភ័យលេបត្របាក់នៅទីក្រុងប៉ារីស

កំពូលវិហារដ៏ល្បី Notre Dame Cathedral ត្រូវបានអគ្គីភ័យលេបត្របាក់ផ្នែកខាងលើស្ទើរតែទាំងស្រុង ហេតុការណ៍នេះកើតឡើនៅវេលាយប់ម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ។

អ្នកនាំពាក្យ Notre Dame លោក Andre Finot បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា “អ្វីគ្រប់យ៉ាងត្រូវបានឆេះទាំងអស់” ។ ប៉ុន្តែនៅល្ងាចថ្ងៃចន្ទលោក Jean-Claude Gallet ប្រធានអគ្គិភ័យក្រុងប៉ារីសបានប្រាប់ទៅអ្នកយកព័ត៌មានថាលោកជឿជាក់ថាអ្នកពន្លត់អគ្គីភ័យបានជួយសង្រ្គោះមួយផ្នែកតូចនៅដែលសំខាន់ៗរបស់ព្រះវិហារពីការឆាបឆេះបាន។

អភិបាលរងម្នាក់នៅទីក្រុងប៉ារីសលោក អេម៉ានូអែលហ្គ្រីហ្គ័ ( Emmanuel Gregoire ) បាននិយាយថាវិហារនេះបានទទួលរងនូវ “ការខូចខាតយ៉ាងពេញទំហឹង”។ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថាក្រុមអ្នកពន្លត់អគ្គីភ័យ បានជួយសង្គ្រោះផ្នែកខ្លះនៃសិល្បៈនិងបំណែកដែលមិនអាចកាត់ថ្លៃបានរក្សាទុកនៅក្នុងព្រះវិហារនោះ។

ក្រសួងសន្តិសុខសាធារណៈបារាំងដែលជាផ្នែកមួយនៃក្រសួងមហាផ្ទៃរបស់បារាំងបាននិយាយថាសមាជិករាប់រយនាក់នៃកងឆ្មាំភ្លើងប៉ារីសកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីទទួលបានការគ្រប់គ្រងភ្លើងនិងរក្សាទុកនូវរចនាសម្ព័ន្ធប្រវត្តិសាស្ត្រ។ ទីភ្នាក់ងារនេះបាននិយាយនៅលើ Twitter ថា “មធ្យោបាយទាំងអស់ត្រូវបានប្រើលើកលែងតែយន្តហោះទម្លាក់គ្រាប់បែកទឹកដែលអាចប្រើដើម្បីបំផ្លាញអគារទាំងមូលនៃព្រះវិហារ” ។ ខណៈដែលលោកប្រធានាធិបតេយ្យអាមេរិក គឺលោក Donald Trump បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយ Twitter ថា “ វាពិតជារន្ធត់ណាស់នៃការទស្សនាការឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ គួរតែមានយន្តហោះទម្លាក់គ្រាប់បែកទឹកដើម្បីទប់ស្កាត់”។

ការប្រមូលផ្ដុំនៃវីដេអូនិងរូបភាពយ៉ាងច្រើនបានរីករាលដាលតាមរយៈបណ្តាញសង្គម ដែលបង្ហាញពីដំបូលនិងរង្វង់នៃវិហារគ្រឹស្តដែលមានអាយុជិតកាល​ ៩០០ឆ្នាំ ដែលបានឆាបឆេះដោយអណ្តាតភ្លើងនិងមានផ្សែងយ៉ាងច្រើនហូរចេញពីដំបូល។

បើយោងតាមសារព័ត៌មាន Associated Press បានលើកឡើងថា “គ្មានមនុស្សណាម្នាក់ស្លាប់នៅឡើយទេនៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះទេ”។

ក្រោយពេលកើតហេតុអាជ្ញាធរមិនទាន់បានបង្ហាញពីមូលហេតុនៃអគ្គីភ័យដែលបានឆាបឆេះវិហារដែលមានអាយុកាល៩០០ឆ្នាំនេះនៅឡើយទេ ហើយក្រុមអ្នកពន្លត់អគ្គីភ័យបាននឹងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយសង្គ្រោះពីការឆាបឆេះនេះផងដែរ។

ប្រភព៖ CBS News  

LEAVE A REPLY

Please enter your comment!
Please enter your name here