សាហាវព្រៃផ្សៃពេកហេីយ ! ប្រពន្ធទេីបឆ្លងទន្លេរួច ប្តីចិត្តខ្លាំងប្រេីហឹង្សាបណ្ដាលអោយស្លាប់.

កាលពីវេលាម៉ោង ១២:០០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីហឹង្សាក្នុងគ្រួសារមួយបានកេីតឡេីង បណ្តាលអោយស្រ្តី ទើបតែឆ្លងទន្លេបាន៣ខែ ស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ទីតាំងកើតហេតុស្ថិតក្នុង ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

*ជនបង្កជាប្តី មានឈ្មោះ ចេក ឆក អាយុ៤០ឆ្នាំ

*ជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ឈឿន ហៃ អាយុ៣៩ឆ្នាំ

-ក្រោយកើតហេតុកំលាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនបង្ក យកមកសាកសួរ ដើម្បីបំពេញបែបបទតាមនិតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here