បាត់មុខពីសិល្បៈយូរ! គឹម លីហ្សា បង្ហាញរាងក្នុងឈុតប៊ីគីនីម្តង ពិតជាស្អាតអស់ទាស់ !
ថ្វីត្បិតមានកូន និង ស្វាមីក៏ពិតមែន តែសម្រស់របស់អតីតតារាសម្តែង គឹម លីហ្សា នៅតែស្រស់ស្អាតនិងទាក់ទាញ ។ ថ្មីៗនេះនាងបានបង្ហាញរាងក្នុងឈុតប៊ីគីនីមើលទៅពិតជាមិនធម្មតា ។ ចង់ដឹងថា គឹម លីហ្សា ស្រស់ស្អាតកម្រិតណា តោះទៅទស្សនាទាំងអស់គ្នា ។
និយមការតុបតែងខ្លួនសិចស៊ីមែនតែគេកម្រឃើញ គឹម លីហ្សា បង្អួតរាងក្នុងឈុតប៊ីគីនីណាស់ ។ នេះជាលើកដំបូងដែលគេបានឃើញនាងបង្ហាញរាងក្នុងឈុតប៊ីគីនី នៅពេលនាងទៅលេងសមុទ្រជាមួយស្វាមីនិងកូន ។ មានការសរសើរថា គឹម លីហ្សា នៅតែស្រស់ស្អាតគួរឱ្យក្នាញ់ ជាពិសេសរូបសម្រស់នៅតែទាក់ទាញក្រមុំមិនដូរប៉ុន្មានឡើយ ។
គឹម លីហ្សា ត្រូវបានគេចាត់ទុកជាតារាស្រីមួយដួងដែលមានសំណាងព្រោះក្រោយពីររៀបការភ្លាមនាងក៏មានឱកាសបានចេញទៅរស់នៅជាមួយស្វាមីឯប្រទេសអូស្ត្រាលី ។ ជីវិតគូរបស់នាងកាន់តែមានសុភមង្គលក្រោយពីនាងមានកូនប្រុសដែលគួរឱ្យស្រឡាញ់ម្នាក់ ។ ក្រៅពីបំពេញតួនាទីជាភរិយាល្អ គឹម លីហ្សា មិនបានប្រឡូកអាជីពសិល្បៈទេ ៕