អស្ចារ្យខ្លាំងណាស់! ពិតជាប្លែកដល់ហើយ នំខួបកំណើតរបស់ សុវត្ថិ មុនីវណ្ណ (មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយមើលទៅ កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ, ភរិយា និងកូនប្រុសទាំង៣នាក់ (សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ, សុវត្ថិ សិរីវុឌ្ឍ) បានធ្វើដំណើរទៅចូលរួមក្នុងការប្រគំតន្ត្រីមួយនៅសហរដ្ឋអាមេរិក ហើយក៏បានបង្កបរិយាកាសដ៏សប្បាយរីករាយជាខ្លាំងជូនអ្នកគាំទ្រនៅទីនោះ ប្រកបដោយភាពស្និតស្នាល ផងដែរ។

ក្នុងនោះ គេក៏បានឃើញអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍ពេញចិត្តជាខ្លាំង ចំពោះវត្តមានលោក ព្រាប សុវត្ថិ និងកូនប្រុសទំាង៣ ដែលបានបង្ហាញខ្លួននៅលើឆាកតន្ត្រីជាមួយបទចម្រៀងពីរោះៗ។

ក្នុងខណៈពេលនៅទីនោះ គេក៏បានឃើញមានការរៀបចំ កម្មវិធីខួបកំណើតមួយ ជូនកូនប្រុសច្បង របស់លោក ព្រាប សុវត្ថិ ផងដែរ គឺ សុវត្ថិ មុនីវណ្ណ ជាមួយនំខួបកំណើត ដែលមើលទៅពិតជាប្លែក និងទាក់ទាញខ្លាំងណាស់។ក្នុងនោះ គេក៏បានឃើញ មុនីវណ្ណ មានក្តីរំភើប និងរីករាយជាខ្លាំងស្ទើររកពាក្យនិយាយមិនចេញ ក្នុងថ្ងៃពិសេសរបស់ខ្លួន។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕  

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here