ពិតជាឪពុកគំរូ! នាយ ហុងដា ទោះបីជាភរិយាឃ្លាតឆ្ងាយ ក៏ឆ្លៀតពេលផ្តល់ភាពកក់ក្តៅអោយកូនតូចរបស់លោកមិនដែលខាន!

ជីវិតរបស់តារាកំប្លែង នាយ ហុងដា បានធ្វើឲ្យមហាជនអាណិតជាខ្លាំង ដោយសារតែកាលពីមួយឆ្នាំមុនលោកបានបាត់បង់ប្រពន្ធជាទីស្រលាញ់ បន្សល់ទុកនៅកូនស្រីម្នាក់ដ៏កម្សត់ ចំណែកឯកូនប្រុសរបស់លោកក៏ត្រូវជាប់ពន្ធធនាគារទៀត ហើយសព្វថ្ងៃលោកត្រូវដើរតួជាឪពុកផង ម្តាយផង និងប្រឹងរកស៊ីចិញ្ចឹមកូនតូច និងមើលថែរក្សាអោយបានល្អ ទោះបីជាមិនសូវកក់ក្តៅដូចម្តាយ តែលោកពិតជាប្រឹងប្រែងខ្លាំងណាស់ ដើម្បីសេចក្តីសុខកូន។

ទង្វើនេះបានធ្វើឲ្យមហាជន ពិតជាសរសើរនៅទឹកចិត្តរបស់ នាយ ហុងដា ណាស់ ព្រោះលោកមិនបានចុះចាញ់ក្នុងជិវិតឡើយ ទោះបីជាជួបឧបសគ្គធំៗយ៉ាងណាខ្លាំងក្តី លោកមានតែប្រឹងប្រែងបន្តទៀត ដើម្បីអាណាគតកូនៗរបស់លោក៕  

LEAVE A REPLY

Please enter your comment!
Please enter your name here