ឯកឧត្ដម សុខសុវណ្ណ វឌ្ឍនាសារពង្ស (William Guang) ប្រធានគណបក្សខ្មែរក្រោក ដែលថ្ងៃនេះ លោកបានប្រារព្ធធ្វើពិធីខួបកំណើតរបស់ខ្លួន ដោយមានការរៀបចំយ៉ាងស្រស់ស្អាត ប្រណិត និងបានអញ្ជើញភ្ញៀវកិត្តិយសជាច្រើន ដេីម្បីចូលរួមក្នុងពិធីដ៏មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។

ក្នុងកម្មវិធីខួបកំណើតរបស់ ឯកឧត្ដម សុខសុវណ្ណ វឌ្ឍនាសារពង្ស (William Guang) ក៏មានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង និងតារាសម្ដែងលោក សាន ផានិត រួមជាមួយលោក អុឹម ជីវ៉ា ផងដែរ។ ចំពោះពិធីខួបកំណើតខាងលេីនេះ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ជាមួយគ្នានេះដែរ តាមរយៈគណនីហ្វេសបុករបស់លោក អុឹម ជីវ៉ា បានធ្វើការរៀបរាប់ថា៖ «ល្ងាចនេះមកចូលរួមពិធីខួបកំណើត ឯកឧត្តម Williang Guang សូមជូនពរឯកឧត្តមមានសុខភាពល្អ ជោគជ័យការងារ សំរេចគ្រប់ភារកិច្ច ។ សូមអញ្ជើញទស្សនារូបភាពក្នុងពិធីល្ងាចនេះដូចតទៅ»។

LEAVE A REPLY

Please enter your comment!
Please enter your name here