ផ្ទុះសំណើចជាមួយអ្នកនាង ខាត់ សុឃីម រួមជាមួយលោក ខាត់ ចំរើន ក្នុងពិធីមង្គលការកាត់សក់ លោក សុខ រក្សា និង កុល ដាវី (វីដេអូ)
តារាសម្តែងស្រី កញ្ញា កុល ដាវី រួមជាមួយនឹងតារាចម្រៀងលោក សុខ រក្សា ក្រោយពីបានស្វែងយល់ និងស្គាល់ចិត្តថ្លេីមគ្នា អស់ពេលជាច្រេីនមកនោះ ពេលនេះ គូស្នេហ៍មួយគូរនេះ បានសម្រេចចិត្តចាប់ដៃរៀបចំពិធីអាពាហ៍ពិពាហ៍ហេីយ ដែលនឹងប្រារព្ធឡេីងនៅថ្ងៃនេះថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិតែម្តង។
ដោយឡែក កាលពីព្រឹកមិញនេះ ក្រោមកម្មវិធីហែរជំនូនដ៏មានជ័យមង្គល ដោយមានការរៀបចំនូវផ្លែឈើជាច្រើនមុខ និងមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសតារាល្បីៗក្នុងវិថីសិល្បៈមួយចំនួន ក្រោមស្នាមញញឹម និងភាពរីករាយក្នុងពិធីទាំងមូល ។
ចំណែកឯកូនកំលោះ និងកូនក្រមុំ តារាសម្តែងស្រី កញ្ញា កុល ដាវី រួមជាមួយនឹងតារាចម្រៀងលោក សុខ រក្សា បានតែងខ្លួនក្នុងសម្លៀកបំពាក់យ៉ាងស្រស់សង្ហា និងស្រស់ស្អាត ដែលពិតជាសាកសមនឹងគ្នាខ្លាំងណាស់ ។ ក្នុងពេលនេះដែរ កម្មវិធីទាំងមូល បានឈានចូលមកដល់ពិធីកាត់សក់ហេីយ
ក្នុងនោះដែរ គឺមានការចូលរួមកាត់សក់ដោយត្រកូលខាត់ អ្នកនាង ខាត់ សុឃីម ចាប់ដៃគ្នាជាមួយលោក ខាត់ ចំរើន ដែលពិតជាញាំងឲ្យកម្មវិធីដ៏មង្គលមួយនេះ ទទួលបាននូវភាពរីករាយ និងមានស្នាមញញឹមគ្រប់ៗគ្នា។ ដេីម្បីទទួលជ្រាបក្នុងទិដ្ឋភាពពិធីកាត់សក់ សូមប្រិយមិត្តរីករាយទស្សនាវីដេអូដូចតទៅ។